ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃសៅរ៍ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជា(ប្តីចុង) ចិត្តតិរច្ឆាន ក្រោយពីម្តាយកុមារីរងគ្រោះ ឃើញកូនចេញឈាមតាមប្រដាប់ភេទ អត់ឈប់ នាំកូនទៅពេទ្យកុមារ នៅសៀមរាបទើបដឹងថា( ប្តីក្រោយ) ចាប់កូនរំលោភកូន ខណៈនាំទៅបេះស្តៅ នៅវាលស្រែខាងលិចភូមិចម្ងាយ២៥០ម៉ែត្រ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មី ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមសម្ដីម្តាយកុមារីរងគ្រោះបានឲ្យដឹងថា បានមកដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឱ្យចាប់ ប្ដីចុងរបស់ខ្លួន ក្រោយពីបានគ្នា ២ខែរួចមក បែរជាជនសង្ស័យហ៊ានប្រព្រឹត្តអំពើស្មោគគ្រោង ធ្វើបាបក្មេងរបស់ខ្លួន ឲ្យដោះខោចេញ ហើយឱ្យដេកស្រាត នៅលើស្មៅ រួចយកដៃលូកប្រដាប់ភេទរហូតដល់ចេញឈាម ទើបក្មេងរងគ្រោះក៏ស្រែកយំថា ឈឺណាស់ក៏ដកដៃចេញវិញហើយ នាំដើរមកផ្ទះ។
លោកវរសេនីយ៍ ឯក ណុប សារ៉ាក់ អធិការស្រុកសូទ្រនិគម បានប្រាប់នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នេះថាក្រោយម្ដាយក្មេងរងគ្រោះតេទូស័ព្ទ ប្រាប់លោកមេភូមិរួច ក៏បានដឹងដល់សមត្ថកិច្ចយើង ។ ម្តាយកុមារីរងគ្រោះ ឈ្មោះ ទិ ចេក អាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិថ្មី ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្តីងពីប្តី ក្រោយ ទើបបានគ្នារយៈពេល២ខែថា ជនសង្ស័យមានឈ្មោះ ចាន់ធី ភេទប្រុសអាយុ២៦ឆ្នាំ បានចាប់កូនខ្លួន(ដើម)អាយុ៤ឆ្នាំរំលោភ កុមារីមានឈ្មោះ លី សុជាតិ ភេទស្រីអាយុ៤ឆ្នាំ(កើកថ្ងៃព្រហស្បតិ៍ទី១៧ ខែមករា ឆ្នាំ២០១៣)ក្រោមអនិថិជន ទើបកម្លាំងជំនាញរបស់អធិការដ្ឋានស្រុក បានចុះទៅនាំខ្លួនប្តីចុងនោះយកមកសួរចម្លើយនៅអធិការដ្ឋាន ខណៈនោះ រូបគេ ក៏បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានប្រព្រឹត្តទៅលើកូនចុង ពិតប្រាកដមែន។
លោកបានបញ្ជាក់ថា ក្រោយពីជនសង្ស័យបានសារភាពច្បាស់លាស់ ហើយ កម្លាំងជំនាញ ក៏បានយកខ្នោះមកដាក់ រួចរៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្ត ទៅតុលាការខេត្ត ចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី