ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ដោយមានមានការអញ្ជើញចូលរូមពីសំណាក់ លោកឧត្តមសេនីយ៍មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត នាយ នាយរងការិយល័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕