ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនករណីកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត(ដាក់ដាវនិងស្នាប់ដៃតាមខ្លួន)កាលពីថ្ងៃ ចន្ទ ៦ កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោង០២និង ៣០នាទីរំលងអធ្រាត្រ នៅចំណុចតាមផ្លូវសហពន្ធ័រុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យ ១-ឈ្មោះ ផាន រស្មី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ (គ្មានសារធាតុញៀន) ។ ២-ឈ្មោះ សុខ វ៉ាន់ដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ (មានសារធាតុញៀន) ។
ក្នុងនោះសមត្ថកិច្ចដកហូតសម្ភារៈ ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1Q-7241 , ដាវកែច្នៃចំនួន០១ដើម និងស្នាប់ដៃចំនួន០១ ។
សមត្ថកិច្ចប្រាប់ថា៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានលុះមកដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតបាន ហៅជនសង្ស័យឲ្យឈប់ត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើនៅជាប់ខ្លួនជនសង្ស័យទាំង០២នាក់ រួចកម្លាំងនគរបាលបាននាំខ្លួនជនសង្ស័យយកមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមតែម្តង ។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី និងកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តនៅពេលក្រោយ៕ តុង សីហា