ព័ត៌មានទាន់ហេតុការណ៍៖

ចៅប្រុសម្ចាស់ផ្ទះជួលជាប់ចោទចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំបានសម្រេចហើយថែមទាំងគំរាមសម្លាប់ទៀតផង

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ត្រូវជនសង្ស័យ​ដែលជាចៅប្រុស​ម្ចាស់ផ្ទះជួលចាប់រំលោភបានសម្រេច​ ហើយគំរាមសម្លាប់ទៀតកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ក្នុងបន្ទប់ជួល ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ក្មេងស្រីរងគ្រោះនិងជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

បើតាមការរៀបរាប់ពីម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុរូបគាត់មិនបាននៅផ្ទះទេចេញទៅធ្វើការបាត់អស់ដោយទុកកូនរបស់គាត់នៅផ្ទះ ម្នាក់ឯង។ ពេលនោះជនសង្ស័យប្រើ ប្រាស់ថ្នាំញៀនឃើញកូនស្រីគាត់រត់លេងនៅមុខបន្ទប់ខ្លួនក៏បានអូសដៃចូលទៅក្នុងបន្ទប់រួចសម្រាតខោអាវធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច។ មិនត្រឹមតែ ប៉ុណ្ណោះជនល្មោភកាមខាងលើថែមទាំង គំរាមកូនស្រីគាត់ទៀតថា បើហ៊ាននិយាយរឿងនេះប្រាប់គាត់ជាម្តាយរបស់នាងរូបគេនឹងសម្លាប់ចោល ។

លុះដល់ពេលល្ងាចគាត់បានចេញមកពីធ្វើការវិញក៏បានឃើញកូនចេះតែយំ និង មានអាការឈឺចាប់និងដើរកន្ធែកជើងទើបគាត់សួរនាំកូនស្រីរបស់គាត់ក៏បែកធ្លាយថា កូនស្រីរបស់គាត់ត្រូវបានចៅប្រុសរបស់ ម្ចាស់បន្ទប់ជួលចាប់រំលោភ។ លុះមកដល់ ម៉ោង៨ព្រឹកថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ រូបគាត់ក៏នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឲ្យជួយធ្វើអន្តរាគមន៍ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែស្រាវជ្រាវចាប់ជនល្មោភកាមមិនស្គាល់ឈ្មោះដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសតាម ច្បាប់។ រីឯក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅអង្គការសង្គមស៊ីវិលជួយ មើលថែ និងព្យាបាល ៕ សហការី


ចែករំលែក៖