ភ្នំពេញ៖ ក្មេងស្ចាវ២ក្រុម ដេញវាយគ្នាពេញផ្លូវសាធារណៈ រួចក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល តែយុវជន៣នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួននាំយកមកសាកសួរ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃនេះ ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។
សាក្សីថា ក្មេង១ក្រុមគ្នាស្ចាវ៣ម៉ូតូ និងស្ចាវ១ក្រុមផ្សេងទៀត ដេញគ្នាពេញផ្លូវ សាធារណៈបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌចំការមនចុះមកអន្តរាគមន៍ភ្លាមៗ ក្មេងស្ចាវនាំគ្នាជិះម៉ូតូគេចខ្លួន សមត្ថកិច្ចតាមចាប់បាន៣នាក់ ជិះម៉ូតូម៉ាកឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FL- 0369 នាំខ្លួនសាកសួរនៅប៉ុស្តិ៍ទំនប់ទឹក និងបន្តនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនកសាងសំណុំតាមនីតិវិធី៕ ស រស្មី