ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនៈកិច្ចនៅឥណ្ឌា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា

ចែករំលែក៖

ភ្នំពេញ៖ នៅ ព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញទៅបំពេញទស្សនៈកិច្ចនៅឥណ្ឌា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ។

សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ជម្រាបសួរជនរួមជាតិទូទាំងប្រទេស

នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមប្រជុំកំពូលកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌា និងបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី ២៤-២៨ មករា ២០១៨។
ខ្ញុំពិតជាសប្បាយរីករាយ នៅពេលដែលបានឃើញបងប្អូនជនរួមជាតិបានខិតខំប្រឹងប្រែងចូលរួមជាមួយខ្ញុំ ទាំងក្នុងការថែរក្សាសន្តិភាព និងក្នុងការចូលរួមបង្កើនមុខរបរចិញ្ចឹមជីវិតអោយមានជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»៕

 

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1587057261342765/” width=”600″ height=”600″ onlyvideo=”1″]
ចែករំលែក៖