បញ្ហាអន្តោប្រវេសន៍ អព្យាក្រឹតភាព ការបង់ពន្ធ និងការលូកលាន់របស់រុស្ស៊ី គ្របដណ្តប់របៀបវារៈបច្ចេកវិទ្យា នៅក្នុងរដ្ឋធានីវ៉ាសុីនតោនរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន នេះបើតាមរបាយការណ៍ថ្មីមួយ។
ក្រុមហ៊ុន Apple, Amazon, Facebook និង Google បានប្រមូលផ្តុំគ្នាដោយចំណាយថវិកាប្រហែល 50 លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងគោលនយោបាយរបស់លោកប្រធានាធិបតី Donald Trump និងការវាយលុកយ៉ាងខ្លាំងក្លា នៃបទបញ្ជាថ្មី របស់រដ្ឋាភិបាលសហព័ន្ធកាលពីឆ្នាំមុន ដែលជាការឆ្លុះបញ្ចាំងថា ឧស្សាហកម្មបច្ចេកវិទ្យាកំពុងស្ថិតក្នុង ការហ៊ុមព័ទ្ធកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេស។
ក្នុងឆ្នាំ 2017 ក្រុមហ៊ុនយក្សធំជាងគេនៅក្នុងបច្ចេកវិទ្យាប្រឆាំង នឹងសេតវិមានលើអន្តោប្រវេសន៍ ដោយ បានព្យាយាមនិងបរាជ័យក្នុងការរក្សាអព្យាក្រឹត្យបណ្តាញនិងបានឆ្លងកាត់ការស៊ើបអង្កេតពីសភាលើវិធីដែលពួក រុស្សុីបានធ្វើយុទ្ធនាការផ្សព្វផ្សាយការឃោសនានៅលើគេហទំព័ររបស់ពួកគេក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតី អាមេរិកចុងក្រោយ។
ក្រុមហ៊ុន Apple បានចំណាយលុយបាន 7 លានដុល្លារជាថ្មីម្តងទៀត ច្រើនជាងមុនទៅទៀត ដើម្បីបញ្ចុះបញ្ចូល រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងកំឡុងពេលនោះ។ ក្រុមហ៊ុនយក្សដែលផលិតទូរស័ព្ទ iPhone នៅតែបន្តជំរុញលើ បញ្ហាដូចជាបច្ចេកវិទ្យា Encryption និងបញ្ហាអន្តោប្រវេសន៍។ ហើយក្រុមហ៊ុន – ដូចជាឧស្សាហកម្មដែលនៅសេសសល់ – តស៊ូមតិចំពោះច្បាប់កំណែទម្រង់ពន្ធដែលទើបតែចុះហត្ថលេខាដោយ Trump ៕ ហេង លក្ខិណា