ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់មនុស្ស២នាក់ ពីបទប្រើប្រាស់ស៊ីមាំងបំពងសំឡេងភ្លើងពណ៌ និងស៊ីផ្លេខ្យង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងអធិការដ្ឋានក្រុងកំពង់ចាម សហការកម្លាំងអន្តរាគមន៍ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១និង១៥នាទី បានឃាត់មនុស្ស២នាក់ និងម៉ូតូ១គ្រឿង ពីបទប្រើប្រាស់ស៊ីមាំងបំពងសំឡេង ភ្លើងពណ៌ និងស៊ីផ្លេខ្យង យកមកអប់រំ និងធ្វើកិច្ចសន្យា ។

ជនដែលត្រូវឃាត់ខ្លួនឈ្មោះ នុត ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគោកស្រឡៅ ឃុំបារាយ ស្រុកព្រៃឈ ខេត្តកំពង់ចាម និងអ្នកជិះពីក្រោយឈ្មោះ ថា ឃិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបឹងព្រួស ឃុំគ្រញូង ស្រុកកំចាយមា ខេត្តព្រែវែង។ ពួកគេទាំង២ នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ស ស្លាកលេខកច1Q.8785 ពាក់ព័ន្ធ ការប្រើប្រាស់ស៊ីមាំង បំពងសំឡេង ភ្លើងពណ៌ និងស៊ីផ្លេខ្យង ។

ក្រោយការឃាត់ខ្លួនកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានតម្រូវឲ្យធ្វើកិច្ចសន្យា ដោយអប់រំ និងឲ្យដាក់ស៊ីមាំងដើមវិញ ៕ វណ្ណៈ


ចែករំលែក៖