ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្នាននគរបាលក្រុងសួងឃាត់ជនសង្ស័យ២នាក់ ករណីចែកចាយ និងរក្សាទុកថ្នាំញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៤៥នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃ អធិការដ្នាននគរបាលក្រុងសួង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការ រងទទួលផែនប្រឆាំងបទល្មើស បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី២នាក់ ករណីរក្សាទុកនិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តឡើងនៅភូមិទន្លេ បិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ត្រី ហុង ណាក់ ស្នងការរងទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថា ការចុះបង្ក្រាបធ្វើឡើងដោយប្រើប្រាស់វិធានការតាមមាត្រា៧៩ និងប្រើរូបភាពញុះញង់ ឲ្យទិញថ្នាំញៀន ដោយខុសច្បាប់ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកបន្តថា ជនសង្ស័យទាំង២នាក់ដែលត្រូវចាប់ខ្លួន ១-ឈ្មោះ សាន់ ស្រីរ័ត្ន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង ២-ឈ្មោះ អ៊ុំ សុកេង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

បច្ចុប្បន្នជនសង្ស័យខាងលើបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនិតិវិធី ៕ វណ្ណៈ

 


ចែករំលែក៖