ព័ត៌មានទាន់ហេតុការណ៍៖

Netflix មានអតិថិជនមើលភាពយន្តតាមអុីនធឺណិតជិត 118 លាននាក់នៅទូទាំងពិភពលោក

ចែករំលែក៖

ក្រុមហ៊ុននេះបន្តបានបន្ថែមអតិថិជន 8,3 លាននាក់កាលពីត្រីមាសមុន។

ក្រុមហ៊ុន Netflix ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងរហូតដល់ចំនួន 117,6 លាននាក់កាលពីត្រីមាសទីបី ដោយសារអតិថិជនបរទេសចំនួន 1,9 លាននាក់និងអ្នកប្រើប្រាស់អ៊ិនធឺណេតអន្តរជាតិចំនួន 6,4 លាននាក់។ ប្រហែល 55 លាននាក់នៃអ្នកទាំងនោះគឺជាអតិថិជនអាមេរិក។ សម្រាប់ការប្រៀបធៀប មានអតិថិជន94 លាននាក់ ដែលចំណាយលើសេវាទូរទស្សន៍បង់ប្រាក់ប្រចាំខែនៅសហរដ្ឋអាមេរិក។

អត្រាកំណើនអន្ដរជាតិកើនឡើង 11 ភាគរយនៅត្រីមាសទី 4 បើប្រៀបធៀបទៅត្រីមាសទី 3 បានបន្តកើនលើសអត្រាអត្រាកំណើនក្នុងស្រុកក្រោម 4 ភាគរយ។ ចំនួនអតិថិជនជាអន្តរជាតិរបស់ក្រុមហ៊ុន Netflix បានកើនលើសប្រជារាស្ត្រក្នុងស្រុកជាលើកដំបូងកាលពីឆ្នាំមុន៕ ហេង លក្ខិណា


ចែករំលែក៖