ប្រទេសឥណ្ឌា៖ នៅម៉ោង ១២:១៥រសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូមកដល់ទីក្រុង ញូវដែល្លី (New Delhi) ប្រទេសឥណ្ឌា ប្រកបដោយសុវត្តិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ នៅព្រលានយន្យតហោះ គឺមានវត្តមានមន្រ្តីមកពីរដ្ឋាភិបាលឥណ្ឌា អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងមន្រ្តីស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាមកទទួលសម្តេចតេជោនាយករដ្ឋមន្រ្តីផងដែរ។
នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញទៅទស្សនកិច្ចនៅ ក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាដែលនឹងមានការបង្ហាញពីគម្រោង ផលិតផលបច្ចេកវិទ្យារបស់មជ្ឈមណ្ឌល Computer (Center for Development of Advanced Computing) ៕