ព័ត៌មានទាន់ហេតុការណ៍៖

ចុះពិនិត្យកន្លែងដាំត្រកួនភូមិខ្វាសង្កាត់ដង្កោឃើញអន្តោប្រវេសន៍វៀតណាមខុសច្បាប់៨នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង ៣០ នាទី ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយបានការអនុញ្ញាតិពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន ចុះត្រួតពិនិត្យគោលដៅ កន្លែងដាំត្រកួន ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ការចុះត្រួតពិនិត្យនេះ សមត្ថកិច្ចបានឃើញមានជនបរទេសចំនួន ០៨ នាក់ ស្រី ០៥ នាក់ ជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនេះត្រូវបញ្ជូនតាមច្បាប់ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់ ៕


ចែករំលែក៖