ខេត្តបាត់ដំបង៖ ជាថ្មីម្តងទៀតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨របស់រដ្ឋបាលខេត្តបាត់ដំបងកាលពីរសៀល ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨បានថ្លែងថា ត្រូវបិទឲ្យអស់ច្រករបៀងដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លង ដែនខុសច្បាប់គ្រប់ប្រភេទ ។
សម្តេចក្រឡាហោមបានបញ្ជាក់សាជាថ្មីម្តងទៀតថា ការបិទឲ្យអស់នូវច្រករបៀង នេះគឺដើម្បីលុបបំបាត់ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ជាពិសេសបទល្មើសផ្សេងៗក៏ត្រូវបាន បង្ក្រាបឲ្យមានប្រសិទ្ធភាព និងឈានទៅ បញ្ឈប់ទាំងស្រុងបញ្ហាចរាចរណ៍គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
សម្តេចក្រឡាហោមបានបន្តថា បើទោះជាថ្មីៗនេះមានក្រុមអតីតតំណាង រាស្ត្រគណបក្សមួយចំនួនរួមជាមួយទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សបានប្រកាស បង្កើតចលនាសង្គ្រោះជាតិដើម្បីដាក់សម្ពាធឲ្យរាជរដ្ឋាភិបាលចរចាជាមួយខ្លួនមុនពេលបោះឆ្នោតក្តីក៏ដំណើរការនៃការបោះឆ្នោតនៅកម្ពុជានៅតែប្រព្រឹត្តទៅដោយរលូន ដដែល ហើយនៅឆ្នាំ២០១៨នេះកម្ពុជានឹង មានការបោះឆ្នោតចំនួន២គឺការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដែលរៀបចំធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈនិងការបោះ ឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ។
សូមបញ្ជាក់ថា ទោះបីជាកន្លងទៅ សម្តេចក្រឡាហោម ស ខេង ធ្លាប់បញ្ជាឲ្យសមត្ថកិច្ចតាមព្រំដែនបិទច្រករបៀងយ៉ាងណាក៏ដោយសមត្ថកិច្ចតាមព្រំដែននៅតែបើកឲ្យមានការចរាចរបទល្មើសគ្រប់ ប្រភេទដដែល។ សម្តេចបានថ្លែងថា ត្រូវ បិទឲ្យអស់ច្រករបៀងដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។
ក្នុងឱកាសនោះសម្តេចក្រឡាហោម បានមានប្រសាសន៍សង្កត់ធ្ងន់ថា ត្រូវបិទ ឲ្យអស់រាល់ច្រករបៀងដើម្បីលុបបំបាត់ ការរត់ជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ជាពិសេសបទល្មើសផ្សេងៗក៏ត្រូវបង្ការបង្ក្រាបឲ្យមាន ប្រសិទ្ធភាព និងឈានទៅបញ្ឈប់ទាំងស្រុង ការចរាចរគ្រឿងញៀននិងគ្រោះថ្នាក់ចរា ចរណ៍ផងដែរ ៕ហេង សូរិយា