ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបង្ក្រាបទីតាំងហាងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទឃាត់មនុស្ស៥នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូមនុស្ស និងអនីតិជនបានចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែង ដែលមានទីតាំងនៅផ្ទះលេខ៤៦៨ ផ្លូវ២៧៨ សង្កាត់បឹកកេងកង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ឃាត់ខ្លួននារីចំនួន៤នាក់ បុរសម្នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអង្គារ ៧កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ ថាទីតាំងម៉ាស្សាខាងលើមានបង្កប់សេវាផ្លូវភេទទើបកម្លាំងស៊ើបអង្កេតរហូតឈានដល់ទីតាំងខាងលើសុំឆែកឆេរកឃើញស្រោមអនាម័យប្រើប្រាស់រួចជាច្រើនផងដែរ ទើបឃាត់ឃាត់ខ្លួននារីៗចំនួន៤នាក់ និងបុរសម្នាក់ជាភ្ញៀវផងដែរ។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការណ៍នេះ មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សំបូរ មណ្ណារិទ្ធ អនុប្រធានមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនីតិជន, លោកវីរះសេនីយ៍ទោ តាន់វណ្ណារិទ្ធ អនុប្រធានមន្ទីរប្រឆាំងការជួញដូរមនុស្សនិងអនិតិជន និងលោកវរៈសេនីយ៍ឯក ឆាន វុធ ប្រធានការិយាល័យប្រឆាំងកាជួញដូរមនុស្សក្នុងប្រទេស។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអគ្គស្នងការនគរបាលជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរបន្ត៕ ស រស្មី


ចែករំលែក៖