ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រហោម ស ខេង ដាស់តឿនដល់អគ្គនាយកដ្ឋានដឹកជញ្ជូនជុំវិញបញ្ហាចេញប័ណ្ណបើកបរឲ្យជនបរទេស

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសបិទសន្និបាតអត្តសញ្ញាកម្មកាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅឯទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងជុំវិញបញ្ហារឿងជនបរទេសមានប័ណ្ណបើកបរ ដែលបានចេញអនុញ្ញាតដោយអគ្គនាយកដ្ឋានដឹកជញ្ជូន។

សម្តេចក្រហោមបានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា មានរថយន្តពាក់ស្លាកលេខ ខ.ម បើកវ៉ាក្បួនVIPចេញពីណាហ្គា។ យើងមិនដឹងថាស្លាកលេខខ.ម នោះចេញពីណាមកពិតឬមិនពិត ហើយជនជាតិបរទេសទៀត មិនមែនខ្មែរទេ។ បញ្ហានេះ សម្តេចក្រហោមក៏បានស្នើដល់នាយឧត្តមសេនីយ៍សន្តបណ្ឌិតអគ្គស្នងការនគរបាលជាតិ ឲ្យគ្រប់គ្រងស្លាកលេខ ន.ប របស់យើងចេញទៅក្រៅព្រោះមានករណីម្តងហើយ។

សម្តេចក្រហោម ស ខេង បន្តមានប្រសាសន៍លើកឡើងថា ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន ក៏មិនដឹង ខ្ញុំក៏មិនដឹងដែរ គេក៏ចូលទៅសុំឲ្យក្រសួងសាធារណៈការ អគ្គនាយកនេះដើម្បីចេញទទួលស្គាល់ឲ្យមានអាជ្ញាប័ណ្ណបើកបរមិនចឹង! ពេលដឹងដល់ខ្ញុំភ្លាមដឹកនាំបានដោះស្រាយបញ្ហាហ្នឹងបាន។

ជនបរទេសមានប័ណ្ណបើកបរ ចឹងបានន័យថាជនបរទេសពីណាមក ហើយយើងមិនដឹងឡានហ្នឹងបានពីណាមក ឡាននោះបង់ពន្ធឬមិនបង់ពន្ធ ហើយមិនចេញពីរដ្ឋមន្ត្រីទេ មកពីអគ្គនាយកវិញ ហើយបើនិយាយពីរដ្ឋបាលខុសទាំងអស់តែម្តង។

សម្តេចក្រឡាហោម ស ខេង ក៏បានដាស់តឿនដល់អគ្គនាយកថា សុំឲ្យកែប្រែទៅ មិនយកទោសយកពៃអីទេ។ តែកុំឲ្យមានជាលើកទី២៕ តាឡឹម


ចែករំលែក៖