ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកដីបើកលឿនមកបុកកាឡេថងដឹកអុសបណ្ដាលឲ្យស្រ្ដីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មានហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយឡានដឹកដីបើកបរក្នុងល្បឿនលឿន មកបុកកាឡេថងពេញទំហឹងបណ្ដាលឲ្យ ស្រ្ដីម្នាក់រងរបួសធ្ងន់ និង ម្នាក់ទៀតរងរបួសស្រាល ត្រង់ចំណុចផ្លូវកែង ភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ បណ្ដាលមកពីរថយន្ដដឹកដីបើកបរដោយខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យបុក កាឡេថង ធ្វើឲ្យស្រី្ដម្នាក់ឈ្មោះ គង់ សុវី រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពងស្វាយ អាចស្លាប់ ឬបើរស់ក៏ពិការធ្ងន់ធ្ងរដែរ ហើយកូនប្រុសម្នាក់របួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនស្រ្ដីរងគ្រោះទៅមន្ទីរពេទ្យ ចំណែក ម្ចាស់រថយន្ដបានរត់គេចខ្លួន​ពុំស្គាល់អត្តសញ្ញាណ​ និងចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ៕ ​ប៊ុនរិទ្ធី


ចែករំលែក៖