ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជនជាតិព្នងម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើហេតុដោយសារដើមឈើងាប់មួយដើមរលំសង្កត់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ស្ត្រីជនជាតិព្នងម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុបន្ទាប់ពីត្រូវដើមឈើងាប់មួយដើម រលំសង្កត់លើនៅឯចំការ។

ហេតុការដើមឈើងាប់រលំសង្កត់មនុស្សស្រីនោះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទី ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងចការភូមិពូហ្យាម ឃុំសែនមនោរម្យស្រុកអូរាំង ខេត្តមណ្ឌលគិរី។

លោកខៃ វណ្ណៈ អធិការរងនគរបាលស្រុកអូរាំង បានឲ្យដឹងថា សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់គោលដៅ ហើយបានពិនិត្យកន្លែងកើតហេតុឃើញសាកសពជនរងគ្រោះពិតជាដើនឈើរលំសង្កត់មែន។ ស្ត្រីរងគ្រោះមានឈ្មោះអ៊ែល បៀន អាយុ៣០ឆ្នាំ ជាជនជាតិព្នងមានទីលំនៅភូមិ ឃុំកើតហេតុ ។

សមត្ថកិច្ចសន្និដ្ឋានថា ដើមឈើធំត្រូវគេបានកាប់គល់ទុកចោលពីយូរមកហើយ បានរលំមកផ្អែកលើដើមជ្រៃនៅក្បែរនោះស្របពេលស្រ្តីរងគ្រោះនោះដើរមកចំពីក្រោម ស្រាប់តែមានខ្យល់បោកបក់មកយ៉ាងខ្លាំងទើបរលំមកសង្កត់លើបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

នគរបាលស្រុកអូររាំងប្រគល់សាកសពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖