ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនបរទេស២០នាក់នៅទីតាំងហាងកាត់សក់ និងម៉ាស្សាសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពែញ ៖ ជនជាតិចិនម្នាក់ និងជនជាតិវៀតណាម១៩ ក្នុងនោះស្រី១៧នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ចុះធ្វើការត្រួតពិនិត្យមើលទីតាំង ហាងកាត់សក់ និងម៉ាស្សា ល្បីៗនៅក្បែរផ្សារធំថ្មី តាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមកា ឆ្នាំ២០១៨ ។

ក្នុងប្រតិបត្តិការនេះ ដោយបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយ លោកអនុសេនីយ៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជាក់ស្តែង ចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំង ហាងកាត់សក់ និងម៉ាស្សារ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ជាលទ្ធផលៈពិនិត្យឃើញមាន ជនជាតិចិនម្នាក់ (ប្រុស) និងជនជាតិវៀតណាម ចំនួន១៩នាក់ (ស្រី១៧នាក់) និងបានដកហូតឯកសារពាក់ពន្ធ័មាន សៀវភៅការងារខ្មែរ២០មួយក្បាល អត្តសញ្ញាណប័ណ្ណ០១ ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ ស តារា


ចែករំលែក៖