ភ្នំពេញ៖ ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមកា ឆ្នាំ២០១៨ សមត្ថកិច្ចខណ្ឌមានជ័យបានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងក្នុងដីឡូត៍ទុកចោល ក្នុងភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលការបង្ក្រាបនេះស្ថិតក្រោមការបញ្ជាផ្ទាល់ពី លោកវរៈសេនីយ៍ឯកតេង សុីណូអធិការខណ្ឌមានជ័យ។
ការចុះបង្ក្រាបនេះក្រុមជនញៀនល្បែងជល់មាន់ទាំងនោះដឹងខ្លួនមុន បានរត់គេចខ្លួនអស់ បន្សល់ទុកនូវមាន់គក២ក្បាល។
លោកតេង សុីណូ បានបញ្ជាឲ្យកងកម្លាំងរុះរើរបស់របរដែលនៅសល់ក្នុងទីតាំងខាងលើមិនឲ្យមានបន្តលេងទៀតនោះទេ។
បើតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក តេង សុីណូបានឲ្យដឹងថាទីតាំងខាងលើ គឺជាកន្លែងដីឡូត៍ដែលម្ចាស់ទុកចោល ហើយក្រុមញៀនល្បែងខាងលើឆ្លៀតឱកាសលួចបើកជល់មាន់ ពេលនេះ លោកនឹងឲ្យកម្លាំងប៉ុស្តិ៍តាមមើលជាប្រចាំមិនឲ្យមានបន្តលេងទៀតឡើយ ៕ តាឡឹម