ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ២២៣ និងផ្លូវលេខ១២២ ក៏ដូចជា ជុំវិញផ្សារ សាមគ្គីសង្កាត់ផ្សារដេប៉ូ៣ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការអភិបាលនៃគណៈអភិបាលខណ្ឌទួលគោកបានបញ្ជា និងដឹកនាំកម្លាំងដោយផ្ទាល់ចុះមក បង្ក្រាបលុប បំបាត់ទីតាំងបនល្បែងកត់កន្ទុយលេខខុសច្បាប់ ក៏ដូចជាទីតាំងកត់កន្ទុយលេខវៀតណាម ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតខ្មែរជាដើម….។
យ៉ាងតិចនៅក្នុងមូលដ្ឋានសង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក មានទីតាំងកត់កន្ទុយលេខប្រមាណ១០កន្លែង ប៉ុន្តែត្រូវបានបិទទ្វារគ្រប់ទីតាំងកាលពីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីលោក អភិបាលនៃគណៈអភិបាលដឹកនាំកម្លាំង សមត្ថកិច្ច អាជ្ញាធរ បញ្ជាដោយផ្ទាល់ចុះមក បង្ក្រាបក្នុងបទល្មើសជាក់ស្តែង ចាប់យកវត្ថុតាង ក្រដាសកត់ឆ្នោតវៀតណាម សម្ភារបម្រើ ឲ្យការកត់ឆ្នោត និងឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមនីតិវិធី ។
បងស្រីវ័យ៤១ឆ្នាំ រស់នៅតាមបណ្តោយផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក បាននិយាយប្រាប់អង្គភាពនគរដ្រេហ្គន កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨យ៉ាង ដូច្នេះថា «ខ្ញុំសូមសរសើរមែន!! លោកចៅហ្វាយខណ្ឌ ពិតជាមិនពាក់ព័ន្ធនឹងការទទួល សំណូកណាមួយពីក្រុមមេកន្ទុយលេខ ទើបគាត់ចេញមុខមកបង្ក្រាប ពិសេសបង្ក្រាបចំ គោលដៅ សុទ្ធតែកន្លែងសមត្ថកិច្ចធ្លាប់ចាប់ និងមិនរាងចាល ។ បងស្រីបន្តថា មេកន្ទុយ លេខខ្លះជាសមត្ថកិច្ច ខ្លួនឯងប្រព្រឹត្តបទល្មើសខុសច្បាប់ ប៉ុន្តែយករូបថា្នក់ដឹកនាំមកដាក់ ផ្ទាំងធំៗនៅក្នុងផ្ទះកត់កន្ទុយលេខ ជាការបន្លំ បន្លាច និងរបៀបពើងទ្រូងថាខ្លួនសុទ្ធតែជា អ្នកធ្វើការ ហើយស្វាមីភក្រ័ថ្នាក់ដឹកនាំ? ផ្ទុយទៅវិញរូបភាពទាំងនេះដែលពួកគេបានប្រើ កាន់តែបង្អាប់កិត្តិយសចំពោះថ្នាក់ដឹកនាំទៅវិញទេ ។ បើចៅហ្វាយខណ្ឌចេញមុខបង្ក្រាប ដោយផ្ទាលើបែបនេះ ឃើញថា អាជ្ញាធរ សមត្ថកិច្ចផ្សារដេប៉ូ៣ ម្នាក់ៗមើលមុខគ្នា និងទទួលស្គាល់ការពិតពីអំពើខ្វះការទទួលខុសត្រូវរបស់ខ្លួនក្នុងមូលដ្ឋាន ពីព្រោះថាកន្លង ទៅមុនពេលបង្ក្រាប អាជ្ញាធរ សមត្ថកិច្ច ដឹងមុនរាយការណ៍ជូនម្ចាស់ទីតាំងឲ្យបិទបណ្តោះ អាសន្នស្ទើរគ្រប់កាលៈទេសៈ តែលើកនេះអាជ្ញាធរខណ្ឌមកចាប់ទាំងព្រឹក និងក្នុងបទ ល្មើសជាក់ស្តែង ។
លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោកជាមួយនគរដ្រេហ្គន លោកបាននិយាយថា «ខ្ញុំពេញចិត្តចំពោះកិច្ចចូលរួមសហការ រវាងពលរដ្ឋ អ្នកសារព័ត៌ មានជាមួយអាជ្ញាធរ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឈានដល់ការបង្ក្រាបចំពោះទីតាំងបន ល្បែងស៊ីសងខុសច្បាប់ ។ លោកបន្តថា ខ្ញុំស្អប់ណាស់ ចំពោះបនល្បែងនេះ ព្រោះក្នុងនាម អាជ្ញាធរត្រូវតែលុបបំបាត់ ការពារ បម្រើការងារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដូច្នេះ កន្លែងណាក៏ដោយ ឲ្យតែខ្ញុំដឹងចុះចាប់តែម្តង គ្មានយោគយល់ ដោយយល់ថា អាងខ្នងអ្នក ណាឡើយ» ។
ជាក់ស្តែង គ្រាន់តែអភិបាលខណ្ឌទួលគោកចុះដឹកនាំបង្ក្រាប់ទីតាំងកត់កន្ទុយលេខតាម បណ្តោយផ្លូវលេខ១២២ម្សិលមិញ គេឃើញថា ទីតាំងជាច្រើនទៀតរាប់សិបកន្លែង និង ទីតាំងកត់កន្ទុយលេខដ៏ធំយីហោ៩៩ ក៏បានបិទទ្វារគ្រប់ៗគ្នា ៕ សិលា