ខេត្តស្វាយរៀង៖ ម្ចាស់រថយន្តដឹកដីគ្រួស និងខ្សាច់ព្រមទទួលបង់ផាកពិន័យក្នុងការផ្ទុកលើសទម្ងន់ហើយចំនួន៦គ្រឿង ចំណែករថយន្តដឹកដីដែលខូចពាក់ស្លាកលេខខេមរភូមិន្ទ លើកំណាត់លេខ១ នោះមិនទាន់ឃើញម្ចាស់មកបង់ផាកពិន័យនៅឡើយ។
ម្ចាស់រថយន្តព្រមមកបង់ផាកពិន័យនេះ ធ្វើឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។
បុរសម្នាក់រថយន្តដឹកគ្រួសខ្សាច់ម្នាក់បានប្រាប់សារព័ត៌មាននគរវត្តថា គាត់ព្រមទទួលយកបង់ផាកពិន័យលើសទម្ងន់របស់ក្រសួងសាធារណការ ដែលលើសជាច្រើនតោនតាមច្បាប់កំណត់ ប៉ុន្តែរូបគាត់សូមសំណូមពរដល់ខាងក្រសួង ក៏ដូចជាមន្ទីរសាធារណការក្នុងខេត្តស្វាយរៀង បើផាកពិន័យ គឺផាកពិន័យរថយន្តដែលដឹកលើសទម្ងន់ទាំងអស់ មិនត្រូវលែកលែងរថយន្ត ម្ចាស់ណាមានឋានះអ្វីឡើយ ឲ្យតែដឹកលើសគឺផាកពិន័យទើបពួកគាត់សុខចិត្ត។
ព័ន្ធករណីខាងលើនេះ លោក មិន រ៉ាវី សមាជិកលេខាធការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិង្ត្រៃយ៍តំណាងលោក សេង ឈួន អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិង្ត្រៃយ៍បានឲ្យដឹងថា៖ ចំពោះក្រុមអ្នកបើកបរថយន្តដឹក ខ្សាច់ ថ្ម គ្រួស ទាំងអស់ដែលលើកឡើងថា៖ ដឹកខ្សាច់គឺភាគច្រើនមានតកន្ទុយដែលខុសបច្ចេកទេស គឺបណ្តាឲ្យលើសទង្ងន់មួយទៀតគឺរថយន្តមានទ្រុងស៊ីន គឺបើដឹកពេញលើសទង្ងន់ហើយដែលច្បាប់កំណត់ប្រភេទរថយន្តដឹក ដី ខ្សាច់ត្រឹមតែ៣០តោនប៉ុណ្ណោះ ដោយឡែករថយន្តទ្រុងស៊ីនដឹកពេញអាចលើសពី១០តោនឡើងទៅ ម្យ៉ាងវិញទៀតច្បាប់ស្រុកគេផ្សេងនៅស្រុកខ្មែរគឺផ្លូវមិនដូចស្រុកគេទេ។
ប្រភពបន្តថា ចំពោះសំណើ៣ចំណុចដែលដាក់ជូននោះ គឺរូបលោកបានទទួល និងយកទៅថ្នាក់លើដើម្បីពិនិត្យពិចារណា និងដោះស្រាយបន្តទៀត ហើយចំពោះការចោទប្រកាន់ថា ក្រសួងសាធារណការបានផាកពិន័យមិនចេញបង្កាន់ដៃឲ្យម្ចាស់រថយន្តនាពេលកន្លងមក គឺមិនពិតឡើយ ព្រោះរាល់ពេលបង់ផាកពិន័យជាប្រាក់មានបង្កាន់ដៃជាក្រដាសផាកពិន័យ និងលើសទម្ងន់ព្រមទាំងមានម្ចាស់ផ្ដិតមេដៃជាសាក្សីដឹងលឹឮផងដែរ ៕ យឹម សុថាន