ភ្នំពេញ៖ បើទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនខ្លាំងក្តី ក៏ប្រជាជនខ្មែរនៅតែមានជំនឿលើកកម្លាំងក្រៅខ្លួន និងការព្យាបាលជំងឺតាមបែបបុរាណនៅឡើយ ។ ជាក់ស្តែងជារៀងរាល់ថ្ងៃគេសង្កេតឃើញមនុស្សឥតដាច់ចេញចូលផ្ទះគ្រូស្នេហ៍ចាមស្រីល្បីឈ្មោះម្នាក់ ឈ្មោះអ្នកស្រី ហ៊ឹម ណាវី នាតំបន់ច្រាំងចំរេះ ឬគីឡូម៉ែត្រលេខ៩ ។ គ្រូខ្មែរអ៊ីស្លាមរូបនេះមិនត្រឹមតែល្បីខាងធ្វើស្នេហ៍មុខលើមុខជំនួញជួញដូរទេ គឺក៏ល្បីនឹងរឿងព្យាបាលជំងឺដោះអំពើវង្វេងវង្វាន់លែងដឹងអីនោះផងដែរ។
“រកតែពេលបាយទឹកសឹងតែមិនបានផងព្រោះតែមានអ្នកពឹងពាក់ឲ្យជួយឥតដាច់តាំងពីព្រលឹមទល់ព្រលប់”នេះគឺជាការលើកឡើងរបស់គ្រូស្នេហ៍ស្រីល្បីឈ្មោះខាងលើបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើង ។ អ្នកស្រីបន្តថាអ្នកមកពឹងពាក់មានចាប់ពីអ្នករកស៊ីតូចៗរហូតដល់អ្នកជំនួញធំដុំហើយក៏មានសិល្បករជាច្រើនបានបន្តកន្ទុយគ្នាចេញចេញចូលឥតដាច់។
អ្នកស្រីលើកឡើងថា អ្នកទៅពឹងពាក់ភាគច្រើនគឺដើម្បីធ្វើស្នេហ៍មុខលើមុខរបររកស៊ីឲ្យកាន់តែកាក់កប និងពឹងឲ្យអ្នកស្រីជួយព្យាបាលជំងឺជាដើម ។ អ្នកស្រីនិយាយ ថា អ្វីដែលធ្វើឲ្យមានអ្នកចេញចូលមិនស្រាកស្រាននេះ ព្រោះតែពួកគេសុទ្ធតែមានទុក្ខលំបាកផ្សេងៗ ហើយត្រូវការជំនួយពីអ្នកស្រីហើយពួកគេសុទ្ធតែទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។
អ្នកស្រីបញ្ជាក់ថា អ្នកមកពឹងពាក់ឲ្យអ្នកស្រីជួយមានគ្រប់មជ្ឈដ្ឋានទាំងមន្ត្រីស្រ្តីមេផ្ទះសិល្បករអាជីវករទាំងក្មេង ទាំងចាស់ទាំងប្រុសទាំងស្រី ហើយភាគច្រើនគឺការដឹងតៗគ្នាព្រោះតែអ្នកស្រីជួយរំដោះទុក្ខអ្នកពឹងពាក់អស់ជិត៣០ឆ្នាំ ហើយគឺចាប់តាំងពីការជួយដោះទុក្ខដោយដូរអង្ករមកម្ល៉េះ។
អ្នកស្រីបញ្ជាក់ថា ទាក់ទិនរឿងធ្វើស្នេហ៍គូស្រករវិញអ្នកស្រីបញ្ជាក់ថាមិនធ្វើដាច់ខាតធ្វើស្នេហ៍ដាក់ប្តីគេ ព្រោះតែវាជាអំពើបាបដែលខុសទៅនឹងក្រមសីលធម៌និងវិន័យគ្រូ។ អ្នកស្រីបន្តថាអ្នកពឹងពាក់មានច្រើនមែន ប៉ុន្តែភាគច្រើនពួកគេមានទុក្ខលើបញ្ហាគ្រួសារនិងការងាររកទទួលទាន។
អ្នកស្រីបញ្ជាក់ដែរថា ក្រៅពីធ្វើស្នេហ៍មុខអ្នកស្រីក៏ទទួលព្យាបាលជំងឺផ្សេងៗជាច្រើនពិសេសជំងឺសរសៃប្រសាទវង្វេងវង្វាន់ និងជំងឺជាច្រើនមុខទៀត។ គ្រូស្រីល្បីឈ្មោះវ័យ៥៦ឆ្នាំរូបនេះ បញ្ជាក់ដែរថា អ្នកស្រីចេះជំនាញទស្សនទាយជោគជតារាសីរំដោះគ្រោះធ្វើស្នេហ៍មុខ និងព្យាបាលជំងឺនេះ គឺមានក្បួនខ្នាតនិងការរៀងត្រឹមត្រូវពីគ្រូឥស្លាមម្នាក់កាលពីមុនពេលដែលអ្នកស្រីចាប់អាជីពនេះ ។ អ្នកស្រីថាអ្វីដែលសមប្រកបទាំងអស់មិនមែនអ្នកស្រីពូកែទេ គឺមានទេវត្តាជាអ្នកជួយអ្នកស្រីជាបន្តបន្ទាប់។
អ្នកស្រីបញ្ជាក់ដែរថា មិនមានទ្រនឹបអ្វីដូចគ្រូដទៃឡើយគឺអ្នកស្រីទទួលតែលុយហើយលុយ ក៏មិនកំណត់ដែរគឺអាស្រ័យលើធនធានរបស់អ្នកពឹងពាក់ប៉ុណ្ណោះ ប៉ុន្តែអ្នកស្រីប្រកាសមិនជួយដាច់ខាតសម្រាប់ការធ្វើអំពើធ្មប់និងធ្វើស្នេហ៍សម្រាប់ស្ត្រីទាក់ទងស្វាមីអ្នកដទៃដែលអ្នកស្រីចាត់ទុកថាជាអំពើបាបកម្មធ្ងន់ធ្ងរ។ អ្នកស្រីបញ្ចាក់ថា មិនត្រឹមតែអ្នកក្នុងស្រុកទេ សូម្បីតែអ្នកក្រៅស្រុកក៏ពឹងពាក់ឲ្យអ្នកស្រីជួយផងដែរហើយពួកគេ ក៏ទទួលបានលទ្ធផលល្អប្រសើរតាមចិត្តចង់បានដែរ។
អ្នកស្រីថា ពេលវេលាទៀបភ្លឺគឺជាពេលដែលអ្នកស្រីត្រូវធ្វើពិធីខាបអន្ទងប្រសិទ្ធីឲ្យដល់អ្នកមានជំនឿផងដែរ ។ ការប្រកាន់ត្រណមនិងប្រព្រឹត្តិអំពើល្អក្នុងសង្គមក៏បានក្លាយជាការស្រលាញ់រាប់អានពីមិត្តភ័ក្កិសាច់ញាតិ និងអ្នកភូមិផងរបងជាមួយហើយនេះគឺជាគោលការសម្រាប់អ្នកស្រីប្រតិបត្តិតាម ។ ប្រការបែបនេះគឺអ្នកគ្រូប្រកាន់ជំហរធ្វើបុណ្យសាងកុសលសុំឲ្យតែទទួលបានសេចក្តីសុខ ព្រោះរាល់ថ្ងៃអ្នកគ្រូខិតខំចិញ្ចឹមក្មេងៗក្រីក្រ កំព្រាខ្លះអត់មានឪពុកម្តាយជាច្រើននាក់ប្រៀបដូចជាសង្រ្គោះមនុស្សឲ្យមានអនាគតផុតពីទុក្ខវេទនា។
គួរបញ្ជាក់ដែរថា អាស័យដ្ឋានផ្ទះអ្នកគូ្រ ហ៊ីម ណាវី ស្ថិតនៅភូមិ៣ក្រុម៥សង្កាត់ច្រាំងចំរេះខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ហើយបងប្អូនអាចទាក់ទងតាមរយៈលេខទូរស័ព្ទអ្នកគ្រូ 012659017 ៕ វឌ្ឍនា