ភ្នំពេញ៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការកំពូល ខាងមុខនេះ នឹងបើកសវនាការរឿងជនជាប់ចោទទេព វន្នី ពាក់ព័ន្ធករណីប្រើអំពើហិង្សាលើសន្តិសុខពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់។
មន្ត្រីតុលាការកំពូល បញ្ជាក់ថា ជនជាប់ចោទទេព វន្នី អាយុ៣៥ឆ្នាំ ជាប់ចោទពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”ប្រព្រឹត្តនៅចំណុចខាងកើតវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៣ ។
កន្លងមក សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ បានផ្តន្ទាទោសជនជាប់ចោទទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស”តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ ប៉ុន្តែជនជាប់ចោទទេព វន្នី មិនសុខចិត្តទើបប្តឹងសាទុក្ខ មកតុលាការកំពូល ៕ ចេស្តា