ព័ត៌មានទាន់ហេតុការណ៍៖

ចំណងស្នេហ៍ គូម៉ា និងម៉ៅ គឹមធីតាដល់តំណាក់កាលចាស់ទុំដឹងលឺ

ចែករំលែក៖

ភ្នំពេញ៖ នៅទីបំផុតស្នេហាល្អូកល្អឺនរវាងតារាចម្រៀងប្រុស គូម៉ា នឹងតារាសម្តែងម៉ៅ គឹមធីតា បានឈានដល់ដំណាក់កាលក្រុមគ្រួសារទាំងសងខាងដឹងលឺហើយ។ ទោះជាយ៉ាងណា ពួកគេនៅមិនទាន់កំណត់ពេលចូលរោងការនៅឡើយ។

ក្រោយបញ្ចប់ស្នេហ៍ ជាមួយតារាសម្តែងហង្សសម្បើម ស័ក្កិ ម៉ៅគឹមធីតា បានងាកមកបណ្តើរតារាចម្រៀងគូម៉ាវិញ រហូតផ្ទុះចេញដំណឹងស្នេហាឡើង។ ក្រៅពីបណ្តើរគ្នាស្អិតបេះមិនចេញចូលរួមកម្មវិធីអ្នកសិល្បៈនោះ គូម៉ា ក៏បាននាំម៉ៅ គឹមធីតាឲ្យទៅជួបមុខ និងណែនាំឲ្យចាស់ទុំដឹងលឺផងដែរ រហូតក្រុមគ្រួសារទាំងសងខាងយល់ព្រមឲ្យពួកគេទាក់ទងគ្នាដោយបើកចំហរ។

ម៉ៅ គឹមធីតានៅតែបដិសេធថា រវាងនាង និងគូម៉ា មិនមានអ្វីលើសពីមិត្តភ័ក្កិរួមអាជីព។ ប៉ុន្តែអ្នកក្នុងចង្កោមសិល្បៈសុទ្ធតែដឹងគ្រប់គ្នាថា ពួកគេជាគូស្នេហ៍ផ្អែមល្ហែមចាក់ទឹកមិនលេចទៀតផង។ ទោះជាមានការទទួលស្គាល់ពីសាច់ញាតិទាំងសងខាង និងបើកផ្លូវឲ្យពួកគេចូលរោងការតាមចិត្តចង់ក្តីក៏ អ្នកទាំងពីរនៅមិនទាន់សម្រេចចិត្តបង្កើតគ្រួសារមួយនៅឡើយ ខណៈដែលពួកគេចងរឹងដៃរឹងជើងជាងនេះ ។

ប្រភពពីអ្នកសិល្បៈលើកឡើងដែរថា ថ្មីៗនេះក្នុងថ្ងៃខួបកំណើត ម៉ៅ គឹមធីតា នោះ លោកគូម៉ាបានរៀបចំពិធីជប់លៀងខួបកំណើតឲ្យម៉ៅ គឹមធីតា ថែមទាំងបានទិញទូរស័ព្ទ iPhone Xឲ្យសង្សារបណ្តូលចិត្តផងដែរ ។

ទោះជាយ៉ាងណាទស្សនិកជននៅតែបន្តរង់ចាំតាមដានដដែលថា តើស្នេហាពួកគេនឹងអាចឈានដល់ថ្ងៃចូលរោងការពិតប្រាកដដែរឬយ៉ាងណា ៕ វឌ្ឍនា


ចែករំលែក៖