ព័ត៌មានទាន់ហេតុការណ៍៖

តន្ត្រីសម័យ1ក្រុមត្រូវជនសង្ស័យជិះម៉ូតូតាមព្រួតវាយរងរបួស

ចែករំលែក៖

បន្ទាយមានជ័យ៖ ក្រុមតន្ត្រីសម័យ5នាក់ត្រូវជនសង្សយ1 ក្រុមជិៈម៉ូតូតាមព្រួតវាយ និងគប់ដុំថ្មខ្លះរបួសផ្ទៃមុខខ្លះរបួសដងខ្លួនបង្ករភ្ញាក់ផ្អើលនៅភូមិដុងអារញ្ញាសង្កាត់និមិត្តក្រុងប៉ោយប៉ែតកាលពី ថ្ងៃ សុក្រ ១០កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៦ខែមករាឆ្នាំ២០១៨សង្ស័យខឹងរឿងសុំតម៉ោងមិនបានក្នុងពិធីមង្គលការ។

ក្នុងចំណោមជនរងគ្រោះទាំង5 គេស្គាល់អត្តសញ្ញាណ2នាក់ 1.ឈ្មោះម៉ៃ ចាន់ថា ភេទប្រុសអាយុ38ឆ្នាំ របួសក្រោមភ្នែកខាងស្តាំ(ម្ចាស់តន្ត្រីសម័យម៉ៃចាន់ថា)និង02.ឈ្មោះសៅលីភេទប្រុសអាយុ23ឆ្នាំជាសាច់ញាតិជនរងគ្រោះខាងលើហើយអ្នកទាំង2មានទីលំនៅភូមិអណ្តូងថ្មមាសសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។

ជនរងគ្រោះទី01ប្រាប់តាមទូរស័ព្ទថាគ្រួសារមួយនៅក្នុងភូមិកើតហេតុគេរៀបអាពាហ៌ពិពាហ៌ហើយបានជួលក្រុមតន្ត្រីគាត់ទៅលេងដោយកំណត់ត្រឹមម៉ោង3រសៀលបញ្ឈប់។

បុរសដដែលបន្តថាលុះដល់ម៉ោងកំណត់ម្ចាស់កម្មវិធីគេសុំតម៉ោង1ឬ2ម៉ោងថែមទៀតលុះគាត់មិនតឲ្យព្រោះរវល់ជាប់ទៅលេងមួយកន្លែងទៀតនៅល្ងាចថ្ងៃដដែលក្នុងទីប្រជុំជនប៉ោយប៉ែតស្រាប់តែមានអ្នកចង់រករឿងដោយនាំគ្នាឡើងលោតរហូតបាក់ឆាកតន្ត្រីគាត់អស់1ផ្ទាំង។

ជនរងគ្រោះបន្តថាដើម្បីបញ្ចៀសបញ្ហាគាត់ហាមក្រុមភ្លេងមិនឲ្យមាត់ទេដោយឲ្យនាំគ្នារើឆាកដាក់លើរថយន្ត។

គាត់បន្តថាក្រោយរៀបចំឧបករណ៌និងឆាកដាក់លើរថយន្តរួចរាល់គាត់ក៌បើករថយន្តចេញមិនទាន់បាន200ម៉ែត្រផងស្រាប់តែមានជនសង្ស័យជាច្រើននាក់បើកម៉ូតូតាមពីក្រោយប្រដាប់ដោយដំបងនិងដុំថ្មមកព្រួតវាយនិងគប់ក្រុមភ្លេងរបស់គាត់4នាក់ជិៈម៉ូតូ3គ្រឿងតាមក្រោយរថយន្ត។

គាត់ថាដំបូងគេវាយចំជនរងគ្រោះឈ្មោះសៅលី1ដំបងចំត្រគៀកធ្លាក់ពីលើម៉ូតូហើយក្រុមបង្ករនាំគ្នាព្រួតវាយទាត់ធាក់លុះគាត់មើលតាមកញ្ចក់មើលក្រោយឃើញក៌ឈប់រថយន្តចុះទៅជួយដឹងអីក្រុមជនសង្ស័យមកទាញដែកលើរថយន្តរបស់គាត់វាយគាត់ឲ្យរបួសក្រោមភ្នែកខាងស្តាំថែមទៀត។

គាត់ថាដោយសារឃើញសភាពការណ៌មិនស្រួលលើកជនរងគ្រោះឈ្មោះសៅលីដាក់លើរថយន្តនិងប្រាប់អ្នកផ្សេងឲ្យបើកម៉ូតូរត់រួមទាំងគាត់បើករថយន្តរត់ផងដែរ។ នៅពេលគាត់បើករថយន្តរត់ក្រុមជនសង្ស័យតាមវាយបែកកញ្ចក់រថយន្តផ្នែកខាងមុខនិងបែកញ្ចក់មើលក្រោយ។

ក្រុមជនរងគ្រោះប្រាប់ថាក្រោយហេតុការណ៌កើតឡើងគាត់បានដាក់ពាក្យបណ្តឹងទៅប៉ុស្ដ៌គរបាលរដ្ឋបាលសង្កាត់និមិត្តដើម្បីឲ្យជួយរកយុត្តិធម៌និងចាប់ជនសង្ស័យយកផ្តន្ទាទោសតាមច្បាប់។ជុំវិញករណីចោទប្រកាន់នេះម្ចាស់កម្មវិធីមង្គល់ការមិនអាចទាក់ទងសុំបំភ្លឺបានទេព្រោះមិនស្គាល់លេខទូរស័ព្ទ។

លោក ម៉ារិន នាយប៉ុស្តិនគរបាលរដ្ឋបាលសង្តាត់និមិត្តប្រាប់តាមទូរស័ព្ទថា ករណីខាងលើពិតជាកើតមានមែនហើយថាករណីនេះសមត្ថកិច្ចកំពុងតែចុះស្រាវជ្រៀវរកមូលហេតុថាតេីអ្នកបង្ករជាអ្នកណា ៕ វណ្ណា


ចែករំលែក៖