ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនចូលចំណែកផ្លូវរថយន្ត កិនស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ បុរសជិះម៉ូតូម្នាក់ឯង ត្រូវរថយន្ត FUSO ដឹកអំពៅ បើកបុក និងកិន បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យ៉ាងអាណាចអាធ័ម កាលពីម៉ោង១១និង១៥នាទីយប់ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ លើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ចំណុភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលចរាចរស្រុកឱរ៉ាល់ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ថេង ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជិះម៉ូតូតែម្នាក់ឯង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1H-8215 បើកបរលើផ្លូវលេខ៤៤ ក្នុងទិសដៅពីកើតទៅលិច ដោយមានពាក់មួកសុវត្ថិភាព។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកជ្រុលចង្កូតទៅចូលទៅចំណែកផ្លូវរបស់រថយន្តដឹកអំពៅម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ក-៦៥៩៦ ភ.ព៣ បើកបរបញ្រ្ចាសទិសគ្នាចំពីមុខត្រង់ចំហៀងខាងស្តាំ បណ្តាលឲ្យបុកដួលកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ អ្នកបើកបររថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ បានចុះគេចខ្លួនបាត់ ហើយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូ ត្រូវបាននគរបាលចរាចរស្រុកឱរ៉ាល់ យកមករក្សាទុកនៅប៉ុស្តិ៍ត្រពាំងជោ ដើម្បីកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកសាកសពសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕ សហការី


ចែករំលែក៖