ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់! គ្រួសារកំពុងតែក្រផង បែរជាប្ដីស្លាប់ចោលទៀត ចុងក្រោយមានតែសប្បុរសជនក្នុងភូមិចូលរួមបច្ច័យបន្តិចបន្ទួចនិងជួយដឹកសពទៅវត្តដើម្បីបូជា

ចែករំលែក៖

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ជិះកង់មកបំរុងចុះងូតទឹកក្នុងស្ទឹងព្រែកត្នោត ស្រាប់តែរអិលជើងធ្លាកចូលទៅក្រោមគល់ឈើបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម៌ ដោយសមត្ថកិច្ចសង្ស័យថា ខ្យល់គ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃសៅ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិពោធិ៍រលំ សង្កាត់សាក់អំពៅ ខណ្ឌដ ង្កោ រាជធានីភ្នំពេញ ។

បើតាមសម្ដីស្ត្រីម្នាក់មានឈ្មោះ ព្រហ្ម សំអៀង អាយុ៥៥ឆ្នាំ មុខរបរធ្វើទូរទស្សន៍ ស្នាក់នៅផ្ទះជួល ក្បែវត្តជើងឯង ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ បានប្រាប់ឲ្យបានដឹងថា សពប្ដីមានឈ្មោះ ប៊ុន ចន អាយុ៤៧ឆ្នាំ មុខរបរ បេះត្រកួនលក់ មានស្នាក់ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុ បុរសខាងលើបានជិះកង់មួយគ្រឿង ស្រាប់តែមកដល់ចំណុចកើតហេតុគាត់បានឈប់កង់ហើយដើរទៅមាត់ស្ទឹងព្រែកត្នោត ។ ហើយមួយសន្ទុះក្រោយមកស្រាប់តែក្មេងៗ២នាក់ដើរបាញ់សត្វ ក៏ប្រទះឃើញសពបុរសវ័យចំណាស់ខាងលើនៅក្រោមដើមឈើដែលបាក់ជាយូរមកហើយ ទើបក្មេងៗរត់ទៅប្រាប់ប្រជាពលរដ្ឋក្នុងភូមិ ហើយអ្នកភូមិបានមកមើលក៏ឃើញជនរងគ្រោះស្លាប់បាត់បងជីវិតបាត់ទៅហើយ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកដល់កន្លែងកើតហេតុផងដែរ។

បច្ចុប្បន្ន អ្នកភូមិនៅម្ដុំកន្លែងកើតហេតុ បាននាំគ្នាជួយចូលរួមបច្ច័យបន្តិចបន្ទួច ហើយជួយដឹកសពយកមកតម្កល់នៅវត្ដព្រះបាទជាន់ឯក(ជើងឯក)ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ភារ៉ា ដង្កោ


ចែករំលែក៖