ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រី៥នាក់ជាមួយថ្នាំញៀន២៩កញ្ចប់ត្រូវសមត្ថកិច្ចចាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ បានចាប់ប្រុសស្រីក្មេងចាស់៥នាក់ នៅគល់ស្ពានចូលមជ្ឈមណ្ឌលកោះពេជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ជាប់ពាក់ព័ន្ធសារធាតុញៀន២៩កញ្ចប់តូច ។

សមត្ថកិច្ចថា ជនសង្ស័យឈ្មោះទី១ ឈ្មោះ ហៀង នាង ភេទស្រី អាយុ៣៦ មុខរបរលក់គ្រឿងម្ជូ, ទី២ ឈ្មោះ អុឹង សុវណ្ណធូ ភេទស្រី អាយុ២៦ ឆ្នាំ មុខរបរលក់មីឆា, ទី៣ ឈ្មោះ សុី ម៉ូចាន់ណារី ភេទប្រុស អាយុ១០ឆ្នាំ មុខរបររើសអេតចាយ, ទី៤ ឈ្មោះ សុីម រ៉ា ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបររត់ម៉ូតូឌុប និងទី៥ ឈ្មោះ គឹម នឿន ភេទស្រី អាយុ ៣៩ មុខរបរនៅផ្ទះ។

សមត្ថកិច្ចថា កម្លាំងបានល្បាតដល់ចំណុចគល់ស្ពានកោះពេជ្យ មានការសង្ស័យ ទើបឆែកឆេរ ឃើញថ្នាំញៀន២៩កញ្ចប់ ថង់វិចខ្ចប់ថ្នាំញៀន និងសម្ភារប្រើប្រាស់មួយចំនួន ក៏ឃាត់ខ្លួនប្រុសស្រី៥នាក់យកមកសួរនាំកសាងសំណុំរឿងបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន តាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖