ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យទុស្សេខ្សែភ្លើងឆេះផ្ទះលក់កាហ្វេមួយខ្នងអស់ទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្ទះលេខ២០៨ ក្រុម៥២ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះខាងលើប្រកបរបលក់កាហ្វេ និងម៉ាស្សាកោសជប់ មុនពេលកើតហេតុគេបានឃើញមានផ្សែងហុយចេញពីផ្នែកខាងក្រោយផ្ទះហើយបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ទោសន្ធៅទើបបង្កការភ្ញាក់នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ និងរាយការណ៍ទៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបានបន្តថា គ្រោះអគ្គិភ័យខាងលើនេះ ប្រើប្រាស់រយះពេល១ម៉ោងទើបអាចគ្រប់គ្រង់បានចំណែករថយន្តពន្លត់អគ្គិភ័យប្រើប្រាស់អស់ចំនួន២២ គ្រឿង មកពីនគរបាលរាជធានីចមំនួន១៧គ្រឿង មកពីស្រាបៀរ១គ្រឿង និងអាវុធហត្ថចំនួន៤គ្រឿងផងដែល ចំណែកផ្ទះនោះគឺរងការខូចខាតទាំងស្រុងតែម្តង តែគ្មានអ្នករងរបួសនោះទេ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ មិនទាន់ដឹងពីមូលហេតុនៅឡើងទេថា គេសង្ស័យអាចមកពីទុស្សេខ្សែភ្លើង៕ សុខាសែនជ័យ


ចែករំលែក៖