ព័ត៌មានទាន់ហេតុការណ៍៖

ពិធីជួបសំណេះសំណាលសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១នៅមន្ទីរបក្សខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានឡើងអានសន្ទរកថា រាយការអំពីស្ថានភាពភូមិសាស្ត្រ និងប្រជាពលរដ្ឋជូនក្នុងអង្គពិធីជួបសំណេះសំណាលជាមួយសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ១នៃព្រះរាជាណាចក្រកម្ពជានៅព្រឹកថ្ងៃអង្គារ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ្យ២៥៦១ ក្រោមអធិបតីភាព លោក ស៊ីម កា សមាជិកអចិន្ត្រៃយ៍នៃព្រឹទ្ធសភាប្រចាំភូមិភាគ១ នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមដោយលោក សុខ សម្បត្តិអភិបាលនៃគណៈភិបាល និងជាប្រធានបក្សខប្រចាំខណ្ឌព្រែកព្នៅ លោកម៉ៅបូ ប្រធានក្រុមប្រឹក្សខណ្ឌ លោក លោកស្រីអភិបាលរងខណ្ឌ និងចៅសង្កាត់ព្រមទាំងសមាជិកសមាជិកាបក្សខណ្ឌព្រែកព្នៅទាំងអស់ចូលរួមផងដែរ ។

ថ្លែងជូនក្នុងអង្គពិធីលោកសុខសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានលើឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧ កន្លងមក ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៣១.៣៦២នាក់ ស្រី១៦.៤៩៧នាក់ក្នុងនោះមានព្រះសង្ឃចុះឈ្មោះចំនួន១២១អង្គ សមាជិកខណ្ឌមានចំនួន២៣.៧៣៣នាក់ស្រី ១២.៣៣៥នាក់ស្មើរ និង៧៥ភាគរយធៀប និងប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតសរុប ។ ជាលទ្ធផលគឺសំឡេងគាំទ្រCPP ទទួលបាន ១៥.៥៥៨សំឡេង ស្មើរ នឹង ៦៥.៥៥ភាគរយ សំឡេងគាំទ្រគណបក្សប្រឆាំង ១២.៦៣០សំឡេង គណបក្សហ្វុនស៊ិនប៉ិចទទួលបាន៣៦៤សំឡេង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន២៣៥សំឡេង និងសំឡេងគាំទ្រគណបក្សខ្មែររួបរួមជាតិទទួលបាន ២៣៤សំឡេង ហើយសមាជិកបក្សដែលមិនបានទៅចូលរួមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាចំនួន ៨.១៣៥ ស្មើរ និង៣៣ភាគរយ ។

ក្នុងខណ្ឌព្រែកព្នៅ មាន០៥សង្កាត់ និងអាសនៈសរុបមានចំនួន៣៧អាសនៈ ក្នុងនោះ គណបក្សប្រជាជនទទួលបាន២១អាសនៈ គណបក្សប្រឆាំង ទទួលបាន១៦អាសនៈ ក្រោយពីបានរំលាយគណបក្សប្រឆាំង សមាជិកក្រុមប្រឹក្សាក្នុងតំណែង របស់គណបក្សសង្គ្រោះជាតិសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌព្រែកព្នៅបានចំនួន០៥រូប ក្នុងនោះសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន០៤រូប និងសមាជិកក្រុមប្រឹក្សាចំនួន០១រូប ។

លោក ស៊ីម កា សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិកាកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិកព្រឹទ្ធសភាច្រចាំភូមិភាគ១បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានដល់រហូតមកសព្វថ្ងៃនេះគឺក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចទាំង៣ ដោយបច្វុប្បន្នសម្តេចអគ្គមហាសេនាបតិតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលនាំមកនូវសុខ សុវត្ថភាព ស្ថិរភាព រីកចំរើនលើគ្រប់វិស័យទាំង ផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹក សួនច្បារភ្លើងលំអទីក្រុង អាគារពានិជ្ជកម្ម ទូគមនាគមន៍ អាកាសចរណ៍ រោងចក្រសហគ្រាសធំៗជាច្រើនសម្រាប់ធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកមានការងារធ្វើមិនចំណាកស្រុក មានប្រាក់ចំណូលប្រចាំខែជួយលើកស្ទួយជីវភាពគ្រួសារទៀតផងជាពិសេសទៅទៀត ទាំងវិស័យទេសចរណ៍ក៏កាន់តែមានការរីកចំរើនផងដែរ ។

លោកបន្តថា គោលការណ៍សំខាន់របស់គណបក្សប្រជាជនកម្ពុជាគឺផ្តោតសំខាន់ទៅលើការលើកស្ទួយ និងស្តារប្រទេសជាតិតាំងពីបាតដៃទទេមកទល់បច្ចុប្បន្ននេះគឺចង់ឃើញប្រទេសកម្ពុជាទាំងមូលឆ្ពោះទៅនិតិរដ្ឋមានការរីកចំរើន មានមុខមានមាត់ និងមានការជឿនលឿនគ្រប់វិស័យដើម្បីប្រកួតប្រជែង និងបណ្តាប្រទេសជឿនលឿនមួយចំនួនលើសកលលោកផងដែរ៕ ព្រែកជ័យ


ចែករំលែក៖