ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីស្លាប់ស្រី្តម៉េម៉ាយម្នាក់ចោលកូនប្រុស ស្រី៣នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ ឆ្លងចរន្តអគ្គិសនី​​ឆេះ​ឃ្លាំង​អេ​តចាយធ្វើឲ្យ ស្ត្រី​ម្នាក់​បាន​ឆក់ស្លាប់​ពេល​ផ្ទៃមេឃ​កំពុង​ធ្លាក់​ភ្លៀង​ស្រិច​ៗ នៅ​ក្នុង​ឃ្លាំង​លក់​ទិញ​អេ​ត​ចាយ​ទំហំ​២០​ម៉ែត្រ​ គុណ​២៥​ម៉ែត្រ កាលពីថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែកមរា ឆ្នាំ២០១៨ ឋិតក្នុងភូមិភ្នំ​តូច​ជើង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក​ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី ស៊ីន ណារ៉ាក់ ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ឈ្មោះ ធូ តាំង​ហូ​វ ហៅ​តាំង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ រស់នៅ​ភូមិ​កេីតហេតុ។

លោក​​បញ្ជាក់​​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដេក​នៅ​ក្នុង​បន្ទប់​ម្នាក់ឯង ក៏​ស្រាប់តែ​ឃើញ​មាន​ផ្សែង​ហុយបង្កជាអណ្តាតភ្លេីង​ចេញពី​ក្នុង​បន្ទប់ ចំណែក​កូន​ៗ​ទៅ​រៀន​អស់ ។

នៅ​ពេល​កើត​មាន​គ្រោះ​អគ្គិភ័យ​នេះ​ដែរ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន ចំនួន​៣​គ្រឿង រួម​ទាំង​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ខាង​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ទើប​រលត់​អស់ទាំង​ស្រុង មិន​រាលដាល​ឆេះ​សម្ភារ​ក្នុង​ឃ្លាំង​នោះ​បន្ត​ទៀត​ឡើយ ។

ចំពោះ​សម្ភារ​ដែល​ខូចខាត​មាន​ម៉ាស៊ីនត្រជាក់​១​គ្រឿង​, គ្រែ​ដេក​១, ពួក​១ និង​ភួយ​។

តាម​ការ​ពិនិត្យ​នៅ​លើ​ដឹងខ្លួន​សព ឃើញ​មាន​ខ្សែភ្លើង​ព័ទ្ធ​លើ​ខ្លួន ដូច្នេះ​បើ​តាម​ការ​សន្និដ្ឋាន​ជំ​ហ៊ានដំបូងរបស់សមត្ថកិច្ច​ សង្ស័យ​ជន​រង​គ្រោះ​គាត់​យក​ឌុ​យ​ខ្សែភ្លើង​មានទឹកទៅដោត​នឹង​ព្រី​ភ្លើង បណ្ដាល​ឲ្យ​ទុ​ស្សេ​ឆេះ​ហើយ​ឆក់​ស្លាប់​តែ​ម្តង ។

ក្រោយពីពិនិត្យសមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិធ្វើយបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖