ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថស្រុកជាំក្សាន្ត ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ចាប់យកថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្រ្កាប និងឃាត់ខ្លួនជន សង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក និងចែកចាយថ្នាំញៀនខុសច្បាប់ នៅចំណុចភូមិ ឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្រុកជាំក្សាន្តបានឲ្យដឹងថា ករណីបង្ក្រាបនិង ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង១០ និង៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ។ ជាលទ្ធផល កម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នង សំអាត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈើទាលគង់ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្រោយការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន ៖ ថ្នាំញៀនចំនួន ៥កញ្ចប់ ស្មើនឹង១.១០ក្រាម ,ម៉ូតូ១គ្រឿង ,ទូរស័ព្ទដៃ២គ្រឿង ,លុយខ្មែរចំនួន៨២៥០០ រៀល ,កាបូបស្ពាយ១ ,កូនសៀវភៅ១ក្បាល ,សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់ថ្នាំ ញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថ បានកសាង សំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖