ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលស្រែស្ដុកចាប់ត្រាក់ទ័រ ១គ្រឿង ខណៈកំពុងធ្វើសកម្មភាពឈូកឆាយដីព្រៃរនាមក្រោមលិចទឹក(តំបន់ ៣) ជាត់បន់ហាមឃាត់់ជាជំរកត្រីពងកូន យកទៅប្រគល់ឲ្យមន្រ្តីជំនាញរដ្ឋបាលជលផលបន្តនីតិវិធី។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅព្រៃរនាមក្រោមត្រង់ចំណុចបឹងកក់ ស្ថិតក្នុងភូមិក្តីស្វិត ឃុំស្រែស្តុក ស្រកុកណ្តៀង ខេត្តពោធិ៍សាត់។
បើតាមការឲ្យដឹងពីលោក អនុសេនីយ៍ឯក ពេជ្រ ផារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែស្តុក បានដឹកនាំកម្លាំងចុះបង្ក្រាបដោយឃាត់់ចាប់យកវត្ថុតាង(ត្រាត់ទ័រ) ១គ្រឿង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញកំពុងធ្វើសកម្មភាពជាក់ស្ដែង ហើយបានរាការណ៍ប្រាប់មកសមត្តកិច្ចនគរបាលប៉ុស្ដិ៍ ខណៈដែលកំពុងលួចឈួសឆាយដីព្រៃរនាមក្រោម ក្នុង(តំបន់៣)ជាតំបន់ហាមឃាត់ ហើយផ្ទៃដីព្រៃដែលពួកកំពុងលួចឈូសឆាយនោះប្រមាណ ២០ហិតាឯណុះ។
លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងធ្វើការបង្ក្រាបបាននូវវត្ថុតាង(ត្រាត់ទ័រ)ចំនួន ១គ្រឿង និងជនសង្ស័យម្នាក់ឈ្មោះ អ៊ុច ប៊ុនណាត ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះក្រសាំង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ហើយចំពោះករណីនេះនគរបាលបានបំពេញនីតិវិធីមួយចំនួន ប្រគល់ និងបញ្ជូនទៅកាន់ជំនាញរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួរបញ្ជាក់ផងដែរថា៖ ពាក់ព័ន្ធករណីគ្រឿងចក្រឈូកឆាយដីព្រៃតំបន់ហាមឃាត់នេះ នៅខេត្តពោធិ៍សាត់កើតមានគ្រប់ទីកន្លែងទាំងអស់បាទ ពិសេសជាងនេះទៅទៀតនោះនៅតំបន់ព្រៃភ្នំតែម្តង៕ ប៉ឹម ពិន