ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្នចាប់មុខសញ្ញាលួចម៉ូតូរួចនាំគ្នាវាយរបួសទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១

ចែករំលែក៖

ភ្នំពេញ៖ មុខសញ្ញាលួចម៉ូតូម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានភ្លាមៗរួចនាំគ្នាវាយម្នាក់ដៃម្នាក់មួយជើងបណ្ដោយអោយបែកមុខទើបប្រគល់អោយសមត្ថកិច្ចក្រោយពីជនសង្ស័យលួចម៉ូតូមិនបានសម្រេច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង ៤០ នាទីយប់ឈានចូលថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ណូ សុវណ្ណវង្ស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូមុខផ្ទះ មួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យបានដើរមកក្បែរហើយបានធ្វើសកម្មភាពលួចកាច់កម៉ូតូបំរុងរត់គេចខ្លួន ពេលនោះជន រងគ្រោះស្រែកចោរៗ ក៏ត្រូវបានប្រជាពលរដ្នចូលរួមជួយដេញចាប់បាននាំគ្នាវាយជនសង្ស័យបែកមុខ និងមុខឲ្យមានរបួសជាទម្ងន់ ទើបប្រគល់ឲ្យសមត្ថកិច្ចចាត់ការផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ បញ្ជូនខ្លួនមកអធិការដ្នាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ស រស្មី

 

 


ចែករំលែក៖