ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សម្រេចចិត្តចងកទំនងខូចចិត្តរឿងមានជំងឺជាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ទំនងជាតូចចិត្តដោយសារតែមានជំងឺប្រចាំកាយបុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយយកខ្សែក្រវ៉ាត់ចងកភ្ជាប់ជាមួយធ្នឹមផ្ទះធ្វើអត្តឃាតបានសម្រេចកាលពីល្ងាចថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងផ្ទះខ្លួនឯង ក្នុងភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពពីនគរបាលបានឲ្យដឹងថា ជនរងគ្រោះមាន មានឈ្មោះ វ៉ាត់ វុធ ភេទប្រុស អាយុ36ឆ្នាំ ទីលំនៅសព្វថ្ងៃភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។

ប្រភពបន្តថាជនរងគ្រោះបានយកខ្សែក្រវាត់ ពណ៌ស លាយក្រហមចងកសម្លាប់ខ្លួន ជាប់នឹងមេជញ្ជាំងផ្ទះ កម្ពស់ប្រហែល២,៥០ម៉ែត្រ ។ ក្រោយធ្វើអត្តឃាត ម្តាយរបស់ជនរងគ្រោះឈ្មោះ សុង ស្រេង អាយុ៦០ឆ្នាំ ត្រឡប់មកពីធ្វើការ បានឃើញកូនរបស់ខ្លួនចងកស្លាប់បាត់ទៅហើយៗបានស្រែកហៅសាច់ញាតិក្នុងភូមិឲ្យមកជួយ និងរាយការណ៍ទៅនគរបាលមូលដ្ឋានចុះពិនិត្យ។

ក្រោយពិនិត្យមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ហើយក្រុមគ្រួសារទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន មូលហេតុដោយសារមានជំងឺប្រចាំកាយ៕ សេនាស័ក្តិ


ចែករំលែក៖