ខេត្តរតនគិរី៖ បុរស២នាក់ផឹកស្រាខ្លាសម្តីនឹងគ្នាម្នាក់ដេកពេទ្យម្នាក់ទៀតដេកគុក ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០យប់ ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវឆេងឡុក ស្ថិតនៅក្នុងភូមិប៉ុង ឃុំប៉ង ស្រុកវើនសៃ។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកវើនសៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡច វណ្ណា ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មៃរ បានរងរបួសធ្ងន់បែកក្បាល។
ចំណែកជនសង្ស័យឈ្មោះ គីន ធា ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរអ្នកទាំង២ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុនគរបាលបានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ ជី វន្ត