ខេត្តឧត្តរមានជ័យៈ នៅរសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ពលករខ្មែ ៤នាក់ ត្រូវបានក្រុមអាជ្ញាធរថៃ ដោះលែងឲ្យមានសេរីភាព រឿងវិញ ក្រោយជាប់ ឃុំនៅពន្ធធនាគារ ជាងបីឆ្នាំ ពីបទលួចឆ្លងដែនកាប់ឈើគ្រញូង និងដឹកយកមកប្រគល់ឲ្យភាគី កម្ពុជា តាមច្រកទ្វាអន្តរជាតិជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពលករខ្មែរ ដែលក្រុមអាជ្ញាធរថៃដោះលេងទាំងបួននាក់នោះ ទី ១ឈ្មោះ វ៉ាន់ លៀង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំប្រាក់ ឃុំយៀង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី២ ឈ្មោះ កែម ជា ភេទប្រុស អាយុ៤៨ឆ្នាំ ទី៣ឈ្មោះ សុខ ឃា ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៤ឈ្មោះ ឃីម សុខា ភេទប្រុសអាយុ២៣ឆ្នាំ ទាំង៣នាក់នេះរស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។
អ្នកទោសខ្មែរទាំង០៤នាក់បានរៀបរាប់ថា ពួកខ្លួនក្រុមទាហានថៃចាប់ខ្លួនកាលពីថ្ងៃទី១៩វិច្ឆិកា២០១៥ ថៃចោទពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ជាប់គុកនៅខេត្តសុីសាកេត ប្រទេសថៃ។
អ្នកទោសដដែលបានបញ្ជាក់ថា ពួកខ្លួនចូលតាមច្រកអូរ៥០ ក្នុងភូមិត្រពាំង៣ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទល់ខាងថៃ ភូមិ ឃុំដូនអាវ ស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត។
ក្រុមមន្រ្តីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំឲ្យដឹងថា ក្រោយពីបានទទួលអ្នកទោសខ្មែរចំនួន៤នាក់ពីក្រុមអាជ្ញាធរថៃ សមត្ថកិច្ចកម្ពុជាបានណែនាំ និងអប់រំធ្វើកិច្ចសន្យា រួចមក ឱ្យវិលត្រឡប់ទៅស្រុកកំណើតវិញ ជួបជុំក្រុមគ្រួសារក្នុងថ្ងៃដដែល៕ ប៉ែន នួន