ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តបុកជាមួយម៉ូតូ នៅថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៥និង៥៥ នាទី រសៀលនៅ លើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤៦-១៤៧ ស្ថិត ក្នុង ភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត មុនកើតហេតុ មានរថយន្ត មួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2J 5473 អ្នកបើកបរដោយឈ្មោះ កែវ មាន ភេទប្រុសអាយុ៤៧ឆ្នាំជនជាតិខ្មែរមុខរបរបើកបររថយន្តមានទីលំនៅភូមិថ្មីសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀងបានធ្វើដំណើរពីលិចទៅកើតលុះមកដល់ចំនុចកើតហេតុខាងលើក៏ បានទៅបុកប៉ះ និងម៉ូតូ មួយគ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1M 7263 បើកបរដោយឈ្មោះប៉ែន ស៊ីណា ភេទប្រុសអាយុ ៤៣ ឆ្នាំជាតិខ្មែរ មុនរបរ កម្មករសំណង់ មានទីលំនៅភូមិកណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ពាក់មួកសុវត្ថិភាពម៉ូតូគ្មានកញ្ចក់មើលក្រោយ) បណ្តាលឲ្យស្លាប់ និងអ្នករួមដំណើរ ឈ្មោះព្រុំ ភី ភេទប្រុស អាយុ ៤៣ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ឃុំជាមួយគ្នាបណ្តាលឲ្យរងរបួស់ធ្ងន់បាក់ឆ្អឹងជើងខាងឆ្វេង។
ប្រភពបន្តថា ក្រោយពីបង្កហេតុរួចហើយរថយន្តបានបើកបររត់គេចពកន្លែងកើតហេតុ ខណៈបានយកមកលាក់ទុកនៅក្រោយផ្ទះរបស់ខ្លួនចន្លោះគីឡូម៉ែត្រលេខ១៥៤លេខ១៥៥ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំណែកសាកសពត្រូវបានសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯវត្ថុតាង ទាំង២គ្រឿងសម្តកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងទៅតាមនីតិវិធីច្បាប់ ។
មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ៕ យឹម សុថាន