ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ននៅឃុំនីពេជជាង១០០គ្រួសារបានប្រតិកម្មជាមួយក្រុមហ៊ុន ​ស៊ីវ សុរ៉ាពេជ ដែលប្រើល្បិចកេងប្រវ័ញ្ចដីរបស់ពួកគាត់ចំនួន៥៥៧ហិចតានៅចំណុចផ្លូវទទឹងរោងរទេះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សំដី ​ប្រជាពលរដ្ននៅក្នុងភូមិ នីពេជ​(ក)​ក្នុង ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​ បានប្រតិកម្មជាមួយអ្នករៀបចំដីលក់ឲ្យក្រុមហ៊ុន ស៊ីវ សុរ៉ាពេជ ថាកេងប្រវ័ញ្ចយកដីស្រែដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៩៣ ក្រោមការឃុបឃឹតគ្នាជាមួយអាជ្ញាធរភូមិ ឃុំស្រុកកំពង់ស្វាយ លួចធ្វើប្លង់កម្មសិទ្ធិឲ្យទៅក្រុមហ៊ុន នេះ ទាំងពលរដ្នមិនទទួលស្គាល់ មិនយល់ព្រម មិនតែប៉ុណ្ណោះបានបញ្ជាឲ្យសមត្ថកិច្ចរារាំង ពលរដ្ន មិនឲ្យទៅប្ដឹងអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ មករា និង ថ្ងៃទី២៥ មករា ឆ្នាំ២០១៨ បានហាមឃាតពលរដ្មមិនឲ្យចុះវាស់វែងដីរបស់ខ្លួន នៅចំណុចផ្លូវទទឹង រោងរទេះ​ ក្នុងភូមិ ឃុំ នីពេជ ស្រុកកំពង់ស្វាយ ក្នុងនោះមានទាំង លោក ងិន ប៉ន ប្រធានក្រុមប្រឹក្សាឃុំ លោក មេភូមិ នីពេជ​ លោកនាយរងប៉ុស្ដិ នីពេជ ព្រមទាំងសមត្ថកិច្ច ផងដែរ។

ប្រជាពលរដ្នបានឲ្យដឹងថា ក្រុមហ៊ុនបានឲ្យ លោក មាស យ៉េត ជាអ្នក រៀបចំដីលក់និងជាអ្នកទទួលទិញ​ដី​។ ជាក់ស្ដែងដីប្រជាពលរដ្នដែលធ្លាប់អាស្រ័យផល តាំង ពីឆ្នាំ ១៩៩៣មកនោះគ៏ត្រូវ លោក មាស យ៉េត រៀបលក់ឲ្យក្រុមហ៊ុន តាមតែទំនើងចិត្ត មិនខ្វល់ពីផលប៉ះពាល ទឹកចិត្តប្រជាពលរដ្នជាម្ចាស់ឆ្នោតនោះទេ ហើយពេលយកលុយមកប្រគល់ឲ្យប្រជាពលរដ្នតាមផ្ទះ​នោះគឺមិនបានប្រាប់ថាជាលុយដីនៅចំណុចណានោះទេ ពលរដ្ននឹកស្មានថាជាលុយដែលពួកគាត់បានលក់ដី ឲ្យក្រុមហ៊ុនកូរ៉េ​នៅចំណុចខាងកើតភូមិ​ដងសំរឹត ​ក្នុងឃុំត្បែងនិងឃុំនីពេជ​ដែលមានព្រំប្រទល់ជាប់គ្នា​ ទើបគ្មានប្រតិកម្ម រហូតជាង១០ឆ្នាំ​មកហើយ លុះមានការប្រកាសពីតំណាងក្រុមថានិងយកគ្រឿងចក្រមកឈូសឆាយចំណុច ផ្លូវទទឹង រោងរទេះនេះ ទើបប្រជាពលរដ្នប្រតិកម្ម ថា ដីនៅចំណុចផ្លូវទទឹង រោងរទេះនេះ ពួកគាត់មិនបានលក់នោះទេ ហើយក៏មិនបាន និយាយតថ្លៃតំលៃដីនោះដែរ បែរជាតំណាងក្រុមហ៊ុន ថា​លុយដែលឲ្យនោះគឺលុយ ដីនៅចំណុចផ្លូវទទឹង រោងរទេះនេះទៅវិញ​។ប្រជាពលរដ្នបានបន្ដថា អ្នកខ្វះមានដី៨ ហិចតា បែរជាប្រគល់ដី ៧៦ ម៉ឺនរៀលមកឲ្យ អ្នកខ្លះទៀតមានដី៥ហិចតា បែរជាយកលុយ ជាង៥០ម៉ឺន រៀល មកឲ្យ វាមិនសមាមាត្រទៅតាមទំហំដីទាល់តែសោះ​ លុះមកដល់ឆ្នាំ២០១៨នេះ លឺថាក្រុមហ៊ុន ស៊ីវ សុរ៉ាពេជ នេះ មានប្លង់់កាន់នៅក្នុងដៃ ទៅវិញ ​ ។

ពាក់ព័ន្ធនិងរឿងនេះ លោក មាស យ៉េត បានឆ្លើយបដិសេដ ក្នុងកិច្ចសម្ភាស​ថា លោកមិនមែនជាអ្នករៀបដីលក់ទេ គឺលោកជាអ្នកតំណាងអ្នកទិញដី ឲ្យក្រុមហ៊ុន កាលណោះ លោកព្រម ទាំងគណះកម្មាការ អាជ្ញាធរ ភូមិ ឃុំ ស្រុក បានចុះ ប្រជុំផ្សព្វផ្សាយ ៣លើកមកហើយ ហើយអ្វីដែលលោកធ្វើនោះគឺគោរពទៅតាមគោលការទិញលក់ ទៅតាមច្បាប់ ​ តែបើដឹងច្បាស់ឲ្យសួរទៅអាជ្ញាធរ ។

តាមប្រភពច្បាស់ការណ៍​បានខ្សិបប្រាប់ថាមានភាពមិនប្រក្រតី មួយចំនួនពាក់ព័ន្ធអ្នករៀបចំដី២នាក់រត់ទៅជួប ឯកឧត្តម ស៊ីវ សុរ៉ាពេជ ដើម្បី​ឲ្យ ចុះមកអន្ដរគមន៍ ​។ ចំណែក លោក ថន ពុទ្ធា អភិបាលរងស្រុក កំពង់ស្វាយ​ប្រាប់ក្នុងកិច្ចសម្ភាសថា​ លោកទើបតែមកកាន់ការងារនេះ មិនបានដឹងរឿងនេះទេ តែលោកកំពុងសម្របសម្រួលការងារនេះ​ ​តែបើតាម លោកដឹង ខាងក្រុមហ៊ុន ក៏ពុំមាន​ ឯកសារណាច្បាស់លាស់នៅឡើយទេ ។

លោក អ៊ឺម សុឌឺណា ប្រធាន សោយោដី​ខេត្តកំពង់ធំ​បានបញ្ជាក់យ៉ាងច្បាស់ថា​ នៅក្នងតំបន់នោះ ជាពិសេស ឃុំនីពេជ​ ពុំទាន់មានការវាស់វែង ចុះបញ្ចី ឬចេញប្លង់កម្មសិទ្ធិនៅឡើយ ៕ ប៊ុន រិទ្ធី


ចែករំលែក៖