ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកូរ៉េមួយគ្រឿងពាក់ស្លាក់លេខវៀតណាមដឹកឈេីពេញប្រៀបត្រូវកម្លាំងរដ្ឋបាលព្រៃឈើស្ទាក់បង្រ្កាបបាន

ចែករំលែក៖

ខេត្តក្រចេះ៖ កម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ឃ្សឹម ស្ទាក់បង្រ្គាបបានរថយន្ដមួយគ្រឿងពាក់ស្លាក់លេខប្រទេសវៀតណាម ដឹកឈេីបម្រុងលោតឆត្រទៅប្រទេសវៀតណាម។

ការស្ទាក់ចាប់បានរថយន្តដឹកឈើមួយគ្រឿងនេះធ្វេីឡេីងនៅវេលាទៀបភ្លឺថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលេីផ្លូវជាតិលេខ៧ ត្រងចំណុចស្ពានថ្មពុក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមប្រភពពីស្រុកស្នួលបានឲ្យដឹងថា មាន កម្លាំងចម្រុះចូលរួមបង្ក្រាបនោះរួមមាន អាវុធហត្ថលេីផ្ទៃប្រទេស អាវុធហត្ថខេត្ត អាវុធហត្ថស្រុកស្នួល និងកម្លាំងរដ្ឋបាលព្រៃឈេីសង្កាត់ឃ្សឹមហើយ ស្ទាក់ឃាត់បានរថយន្ដដឹកឈេីមួយគ្រឿង ម៉ាក HYUNDRIដែលពាក់ស្លាកលេខរបស់ប្រទេសវៀតណាម ៦៥K ៦៧១៩ ក្នុងនោះមានផ្ទុកឈេីប្រភេទឈ្លីចពេញប្រៀបរថយន្ដតែម្តង ហើយមិនបានឃើញឃាត់ខ្លួនអ្នកបេីកបររថយន្ដនោះទេ។ ទំនងអ្នកបេីកបររថយន្តនោះបានរត់គេចខ្លួនក្នុងពេលសមត្ថកិច្ចបង្ក្រាបហើយ។

ពេលនេះរថយន្ដដឹកឈេីមួយគ្រឿងនោះរក្សាទុកនៅលើដងផ្លូវនាមុខសង្កាត់រដ្ឋបាលព្រៃឈេីឃ្សឹមនៅឡើយរង់ចាំរករថយន្តមកស្ទូចទម្លាក់ហើយវាស់វែងបន្តតាមច្បាប់ព្រៃឈេី ៕ ជី វន្ត


ចែករំលែក៖