ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើកឡានបុកទ្រូងផ្លូវ, បុកម៉ូតូ និងបុកទ្វារផ្ទះប្រជាពលរដ្ឋខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងបេីករថយន្តឡិចសុីសRX330 ក្នុងល្បឿនលឿនមិនប្រយ័ត្នបាន បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងកាខូចខាតអស់១កង់ហើយរថយន្តដាច់កង់ជ្រុលទៅបុកម៉ូតូអាយខុន ពីក្រោយរងរបួសស្រាល២នាក់ទើបបួងចង្កូតទៅបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាត។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្តុបក្ដាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនកេីតហេតុគេបានឃើញបុរសម្នាក់ បេីករថយន្តម៉ាកឡិចសុីសRX330 ពណ៌ស ពាក់ស្លាកលេខរដ្ឋ 17 -2-0220 បើកដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សុី ក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ(ស្តុបក្ដាន់ពីរ) មិនប្រយ័ត្ន បានបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យដាច់កង់ចេញពីរថយន្ត ហើយបន្តបុកម៉ូតូម៉ាកអាយខុន ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ1BK 5333 ដែលបើកបរដោយបុរសម្នាក់ និងមានបុរសម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរងរបួសស្រាលទាំង២នាក់ ហើយរថយន្តនមិនទាន់អស់ល្បឿន ក៏បន្តទៅបុកទ្វាផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យរងការខូចខាតទើបគាប់ជាប់ទៅមុខលែងរួច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ តាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖