ព័ត៌មានទាន់ហេតុការណ៍៖

យុវតីម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្កព្រះសីហនុ៖ យុវតីម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង​ជាង៣រសៀល ថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨​ នៅផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៩១-១៩២​ ស្ថិត​ក្នុង​ភូមិ​បត់សិរមាន់​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃនប់​ខេត្តព្រះសីហនុ។

របាយការណ៍​ពីនគរបាលបាន​បញ្ជាក់​ថា៖ គ្រោះថ្នាក់ចរាចរណ៍​នេះ​កើតឡើង​ រវាង​ម៉ូតូ​១គ្រឿង​ ម៉ាក​ ZOOMER X ពណ៌​ ស-ទឹកក្រូច​ ពាក់ស្លាកលេខ​ព្រះសីហនុ​1G-0137 បើកបរ​ដោយ​ឈ្មោះ​ នួន​ ស្រី​វី​ ភេទ​ ស្រី​ អាយុ​ ២១ឆ្នាំ​ មានទីលំនៅ​ភូមិ​ជើងគោ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានអ្នក​រួមដំណើរម្នាក់​ឈ្មោះ​ សុំភិន​ ភក្តី​ ភេទ​ស្រី​ អាយុ​១៦ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រពាំង​គា​ ឃុំ​ជើងគោ​ ដូច​គ្នា​ បេីក​បរ​មានទិសដៅពី​ជើង​ទៅ​ត្បូង​ លុះ​ដល់ចំណុចខាង​ លើ​បាន​វ៉ា​ជែង​រថយន្ត​១គ្រឿង​ ដែលមាន​ទិសដៅ​ស្របគ្នា​ បន្ទាប់​មក​ក៏​ចូល​ទៅ​បុក​ប៉ះនឹង​កង់​ក្រោយផ្នែក​ខាង​ឆ្វេង​ រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក HIGHLANDER ពណ៌ ប្រផេះ​ គ្មានស្លាកលេខ​ដែលមានទិសដៅផ្ទុយគ្នាបណ្ដាល​ឲ្យ​ ឈ្មោះ​សុំភិន​ ភក្តី​ អ្នករួមដំណើរលើ​ម៉ូតូ​ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ រី​ៗឯអ្នកបើកបរ​ម៉ូតូ​ ឈ្មោះ​នួន​ ស្រី​វី​ រងរបួស​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​លិគឹមឌី​វាលរេញ​ ។

ក្រោយកើតហេតុអ្នកបើកបរ​រថយន្ត​បាន​គេច​ខ្លួន​សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ រថយន្ត​ និង​ ម៉ូតូ​សមត្ថកិច្ចបាន យក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖