ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​កាត់​ទោស​លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្ងៃ​ទី​០៩កុម្ភៈ​

ចែករំលែក៖

ភ្នំពេញ​៖ រឿង​ក្តី​លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ បើក​សវនាការ​ជំនុំជម្រះ​។ នេះ​យោង​តាម​ដីកា​របស់​តុលាការ​កំពូល​ ដែល​ទើប​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែ​កុម្ភៈ​ នេះ។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ឃឹម​ ប៊ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ វ៉េង​ ប៊ុន​ធឿន​ ជា​តំណាង​មហា​អយ្យការ​ ។

គួរ​បញ្ជាក់​ថា​ ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ សម្រេច​ដូចគ្នា​ផ្តន្ទា​ទោស​ លោក អ៊ុំ សំអាន ដាក់ ពន្ធនាគារ រយៈពេល ២ឆ្នាំ ៦ខែ និង ពិន័យ ជា ប្រាក់ ចំនួន ៤លាន រៀល ក្រោម ការ ចោទប្រកាន់ ចំនួន ពីរ បទល្មើស ។

តុលាការ រក ឃើញ ថា លោក អ៊ុំ សំអាន មាន ចេតនា បង្ក ភាព វឹកវរ ធ្ងន់ ធ្ងរ ដល់ សន្តិសុខ សង្គម និង ញុះញង់ ឱ្យ​មាន ការ រើសអើង ជាតិសាសន៍ តាម រយៈ ការ សរសេរ និង អត្ថាធិប្បាយ ពាក់ព័ន្ធ ផែនទី សន្ធិសញ្ញា ព្រំដែន កម្ពុជា វៀតណាម ។

លោក អ៊ុំ សំអាន ជាប់​ចោទ​ចំនួន ពីរ បទល្មើស គឺ បទ ញុះញង់ ឱ្យ​ ប្រព្រឹត្ត បទឧក្រិដ្ឋ ជា អាទិ៍ បង្ក ភាព វឹកវរ ធ្ងន់ ធ្ងរ ដល់ សន្តិសុខ សង្គម និង បទ ញុះញង់ ឱ្យ​ មាន ការ រើសអើង តាម មាត្រា ៤៩៥ និង ៤៩៦ នៃ ក្រម ព្រហ្មទណ្ឌ ដែល ប្រព្រឹត្ត នៅ ចំណុច រាជធានី ភ្នំពេញ និង ព្រះរាជាណាចក្រ កម្ពុជា កាលពី អំឡុង ឆ្នាំ ២០១៥ រហូត ដល់ ថ្ងៃ ទី ១០ ខែ មេសា ឆ្នាំ ២០១៦ ៕ចេស្តា


ចែករំលែក៖