ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សម្រាប់មន្ត្រីបក្សថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី១៩ ដល់២១ ខែមករា ឆ្នាំ២០១៨កន្លងមក លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានបក្សប្រចាំនៅស្នាក់ការបក្សខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីលោក រស់ សុផាន់អនុប្រធានក្រុមការងារចុះជួយខណ្ឌ និងជាតំណាងលោកឃួង ស្រេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌព្រែកព្នៅ ព្រមទាំងមន្ត្រីបក្សថ្នាក់មូលដ្ឋានជាច្រើនរូបទៀតកាលពីថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ២០១៨ ។

លោកសុខ សម្បត្តិ អភិបាលនៃគណ អភិបាល និងជាប្រធានបក្សខណ្ឌព្រែកព្នៅបានឡើងអានខ្លឹមសារក្នុងអង្គប្រជុំមហាសន្និបាត ដល់មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ហើយ និងសមាជិកបក្សទាំងអស់ ដើម្បីស្វែងយល់ និងពិចារណា ក្នុងការយកទៅអនុវត្តន៍បន្តអោយស្របតាមការវិវឌ្ឍន៍ថ្នី លោកសុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅបានពន្យល់អំពីភាពអសកម្មរបស់សមាជិកសមាជិកាដែលកន្លងមក ដើម្បីទទួលការគាំទ្រ និងមានការទុកចិត្តពីប្រជាពលរដ្ឋ គឺត្រូវធ្វើការកែលម្អឡើងវិញនូវចំណុចឆ្គាំឆ្គង ហើយត្រូវយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ និងមិនត្រូវពន្យាពេលយូរ និងត្រូវចាត់ទុកពួកគាត់ជាម្ចាស់ដោយមិនធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ។

លោករស់ សុផាន់បានមានប្រសាសន៍ផងដែរថា សម្តេចអគ្គសេនាបតីតេជោហ៊ុន សែនគឺជាស្នូលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំដឹកនាំ និងក៏សាងប្រទេសអោយមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ និងមានការអភិវឌ្ឍន៍រីកចំរើនជាលំដាប់ ហើយយើងទាំងអស់គ្នាជាមន្ត្រីថ្នាក់ក្រោមត្រូវបន្តការខិតខំជួយថែរក្សាសន្តិភាពអោយបានរឹងមាំ គង់វង្ស ត្រូវជួយជំរុញការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចអោយមានការរីកចំរើនលូតលាស់បន្ថែមទៀត។

ក្រុមការទាំងអស់ត្រូវបន្តការចូលរួមយ៉ាងសកម្ម និងជំរុញដំណើរការបោះឆ្នោតព្រឹទ្ធសភា និងសកល ខាងមុខដែលប្រព្រឹត្តិទៅបានល្អក្នុងសន្តិភាព តម្លាភាពប្រជាធិបតេយ្យ ។ ទីបញ្ចប់លោករស់ សុផាន់ ជំរុញអោយសមាជិកសមាជិកា និងក្រុមការងារទាំងអស់មានការខិតខំយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ហើយជាពិសេសស្វែងរកព័តមានដែលជាតម្រូ ការ និងជាសំណូមពររបស់ប្រជាពលរដ្ឋកំពុចប្រឈម ដើម្បីយកបញ្ហាទាំងនោះមកពិភាក្សាដោះស្រាយ និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន។ ជាងនេះទៅទៀតត្រូវបន្តសហការណ៍ និងសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ ពិសេសត្រូវពង្រឹងប្រធាន អនុប្រធានសាខាបក្ស និងក្រុមបក្សអោយបានរឹងមាំ និងអោយពួកគាត់ស្វែងយល់អោយបានស៊ីជម្រៅពីសភាពការណ៍វិវឌ្ឍន៍របស់ស្រុកទេសនាពេលបច្ចុប្បន្ន ទើបអាចជំរុញពីសភាពការវិវឌ្ឍន៍ប្រទេសជាតិទទួលបានជោគជ័យ៕ ព្រែកជ័យ


ចែករំលែក៖