ភ្នំពេញ៖ នៅវេលាព្រឹក ម៉ោង៩ ថ្ងៃ អាទិត្យ ៤រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃ ទី០៤ ខែ កុម្ភះ ឆ្នាំ២០១៨ នេះ លោកឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ រួមដំណើរដោយ ឯកឧត្តម ជៀប សុវ៉ន អនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ និង លោក លុក ជ័យ ចៅ សង្កាត់បឹងទំពន់ទី ២ រួមទាំង សាមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានចុះសំណេះ សំណាល សួរសុខទុក្ខ និង នាំយកអំណោយ មនុស្សធម៌របស់អនុសាខាទៅផ្តល់ជូនបងប្អូនកម្មករ កម្មការនីរោងចក្រចំនួន ៣០គ្រួសារ ដល់លំនៅឋានបងប្អូនកម្មករ ស្ថិតក្នុងភូមិ ត្នោតជ្រុំ ៤ សង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
ក្នុងឱកាសនោះ លោក ឌី រ្ន័តខេមរុណ អភិបាលរងខណ្ឌបានផ្សព្វផ្សាយ អត្ថប្រយោជន៍ជាច្រើន ដែលជាគោលនយោបាយរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីផ្តល់ជូនកម្មករ កម្មការនី នៅតាមរោងចក្រ ក៍ដូចបានលើកឡើងថា បើយើងក្រឡេកមកមើលនាពេលបច្ចុប្បន្ននេះវិញ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគិតិបញ្ញាដ៏ឈ្លៀសវៃ របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិរគូពីសុខទុក្ខ ប្រជាពលរដ្ឋ ពិសេស ក៏ដូចជាទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការនីរោងចក្រ ដោយក្នុងនោះ ប្រមុខរាជរដ្ឋាភិបាលបាន តម្លើងប្រាក់បៀវត្សជូនបងប្អូនកម្មករច្រើនជាងមុន , បញ្ចុះតម្លៃទឹកភ្លើង , និងបានណែនាំដល់ម្ចាស់បន្ទប់ផ្ទះជួលទាំងអស់មិនត្រូវបន្តតម្លើងថ្លៃបន្ទប់ច្រើនទៀតឡើយ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលបងប្អូនកម្មករទទួលបាន ដែលកត្តាទាំងអស់នេះ ថ្វីត្បិតមិនអាចជួយបងប្អូនអោយមានជីវភាពធូរស្បើយខ្លាំងក៏ដោយ តែក៏ជាការចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនកម្មករ កម្មាការនីរោងចក្រទាំងអស់គ្នាមួយកម្រិតធំ ហើយអាចអោយបងប្អូនរស់នៅក្នុងជីវភាពសមរម្យដូចគេឯងក្នុងសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះផងដែរ ។
ទន្ទឹមការចុះសួរសុខទុក្ខ លោកឌី រ័ត្នខេមរុណ បានធ្វើការអំពាវនាវដល់បងប្អូនកម្មករ កម្មការនី សូមកុំស្តាប់តាមសម្តីការញ៉ុះញ៉ុងពីបុគ្គលណាម្នាក់ ដែលមានចេតនាទុច្ចរឹត បំផុសបំផុលបងប្អូនអោយចូលរួមធ្វើសកម្មភាពតវ៉ាផ្សេងៗ ក្នុងគោលបំណងបំផ្លិតបំផ្លាញសង្គមជាតិដែល ប្រទេសជាតិយើងមានសន្តិភាពហើយនោះ ។
លោក ឌី រ័ត្នខេមរុណ ក៏បានផ្តាំផ្ញើក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែបានគិតគូរនិងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងប្រទេស ដោយ មិនប្រកាន់និន្នាការនយោបាយ ពណ៍សប្បុរ ឬក៏សាសនាអ្វីឡើយ ពោលគឺទីណាមានការ លំបាកទីនោះមានកាកបាទក្រហមកម្ពុជាតែងតែចុះជួយបងប្អូនប្រជាពលរដ្ឋជានិច្ច ។
សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូន ក្នុងមួយគ្រួសារៗ ទទួលបាន : អង្ករ១ប៉ាវ , មី១កេស , ទឹកសុទ្ធ១យួរ , ទឹកត្រី១យួរ , ទឹកស៊ីអុីវ១យួរ និងថវិការ ២ម៉ឺនរៀល ៕ស តារា