ព័ត៌មានទាន់ហេតុការណ៍៖

ស្ទើរស្លាប់ស្ទើររស់២នាក់ក្រោយកែច្នៃផាវធ្វើគ្រាប់បែកបោកត្រី

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយកែច្នៃផាវធ្វើគ្រាប់បែកទៅបោកត្រី ខុសបច្ចេកទេស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និងង២០នាទីព្រឹកចុងសប្តាហ៍កន្លងទៅ នៅចំណុចអូរតាង ភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។
អធិការនគរបាលស្រុកអូរយ៉ាដាវ លោក ម៉ៅ សាន់ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ឈ្មោះ សេវ ទុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិច្រាយ រងរបួសធ្ងន់ ដាច់.ក ដៃ និងរបួសពេញខ្លួន និងឈ្មោះ សេវ ខ្វា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិច្រាយ ងរបួសស្រាល។
ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះត្រួតពិនិត្យ នឹងដឹកបញ្ជូនជនរងគ្រោះទៅមណ្ឌលភាពស្រុកអូរយ៉ាដាវដើម្បីជួយសង្គ្រោះបន្ទាន់៕  ជីវន្ត
 

ចែករំលែក៖