ព័ត៌មានទាន់ហេតុការណ៍៖

នាយចយចូលរោងការជាមួយស្រីស្អាតចុងខែកុម្ភៈនេះ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតស្នេហាខុសរូបសម្បត្តិ រវាងនាយចយ និងក្រមុំខេត្តពោធិសាត់បានដល់ថ្ងៃចូលរោងការហើយគឺនៅចុងខែកុម្ភៈនេះ។ ដំណឹងចូលរោងការនេះក៏នឹងអាចជម្នះអ្នករិះគន់ខ្លះលើកឡើងថាអនាគតភរិយានាយចយសំឡឹងមើលឃើញទ្រព្យ។

តារាកំប្លែងលោកភិចសែហៅនាយចយធ្លាប់បានបញ្ជាក់កន្លងទៅថាទំនាក់ទំនងស្នេហារបស់ពួកគេកើតមានឡើងដោយខ្លួនឯងដោយមិនមានអ្នកណែនាំឬបង្ខិតបង្ខំនោះទេហើយក្រោយការមើលចិត្តថ្លើមគ្នាគឺកាន់តែស្រលាញ់គ្នា។ តារាកំប្លែងវ័យ២៤ឆ្នាំនិងរៀបការជាមួយកញ្ញាឈ្មោះក្វាន់ឌីទើបមានវ័យ១៨ឆ្នាំជាសិស្សដែលរៀននៅវិទ្យាល័យមួយនៅខេត្តពោធិសាត់។ពួកគេនឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី២៧ខែកុម្ភៈខាងមុខនេះ។តារាកំប្លែងនាយចយនិងគូស្នេហ៍បានបង្ហាញពីសំបុត្រអញ្ជើញសម្រាប់ចែកជូនភ្ញៀវកិត្តិយសជាច្រើនដើម្បីចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេនោះផងដែរ។

ទោះជាយ៉ាងណាកន្លងមកមានការលើកឡើងថាគូដណ្ដឹងនាយចយស្រឡាញ់នាយដោយសារតែលុយប៉ុន្ដែគូស្នេហ៍ខុសពណ៌មួយគូនេះបានជម្នះបន្តស្រឡាញ់គ្នាទៅវិញទៅមកដោយមិនខ្វល់ពីមជ្ឈដ្ឋានខាងក្រៅរហូតមកដល់ថ្ងៃនេះ។យ៉ាងណាមិញទន្ទឹមនឹងនោះក៏មានអ្នកលេងហ្វេសប៊ុកជាច្រើនបានចូលរួមអបអរសាទរអ្នកទាំងពីរឱ្យស្រឡាញ់គ្នារហូតនិងទទួលបានសុភមង្គលជាអមតៈ៕ វឌ្ឍនា


ចែករំលែក៖