ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់(ពិរុទ្ធជន)សង្ស័យមានជំងឺបេះដូងស្លាប់ក្រោយពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ដែលមន្ត្រីតុលាការមិនទាន់ចោទ(ជាទណ្ឌិតជាប់ពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀនឃាត់៦ខែមកហើយ) បានស្លាប់ក្រោយបញ្ជូនមកពីពន្ធនាគារខេត្តកំពង់ស្ពឺ ដោយជំងឺបេះដូង និងតំរងនោម ធ្វើទុក្ខខ្លាំងបើទោះបីជាគ្រូពេទ្យជួយព្យាបាលយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ នៅតែមិនអាចជួយសង្គ្រោះបាននោះ ក៏ស្លាប់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺស្ថិតនៅក្នុងភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បើតាមសម្តីរបស់មន្ត្រីពន្ធនាគាម្នាក់បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលស្លាប់នោះមានឈ្មោះ ប៊ូ ទិត្យ ភេទប្រុស អាយុ៤០មានស្រុកកំណើតនៅក្នុងភូមិត្រពាំងចក ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោកបន្តថា ជនសង្ស័យរូបនេះត្រូវបាននគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនពាក់ពន្ធ័ករណីប្រើប្រាស់គ្រឿងញៀន បញ្ជូនមកបានរយះពេល៦ខែមកហើយ ប៉ុន្តែតុលាការមិនទាន់ចោទនៅឡើយទេ(កំពុងតែស៊ើបអង្កេតនៅឡើយ) ហើយស្រាប់តែនៅវេលាម៉ោង១១រំលងអធ្រាត្រ ជនសង្ស័យបានធ្វើទុក្ខរួចខាងមន្ត្រីពន្ធនាគារបានរាយការណ៍ទៅថ្នាក់លើ ក៏បញ្ជូនជនសង្ស័យមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក៏ស្លាប់។

បើតាមសម្តីរបស់លោកគ្រូពេទ្យប្រចាំការបាននិយាយឲ្យដឹងថា ជនសង្ស័យ(រងគ្រោះ) ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យកាលពីវេលាម៉ោង១១និង៣៥នាទីយប់ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៨ ដោយលោកគ្រូអ្នកគ្រូពេទ្យខិតខំជួយព្យាបាលដែលប៉ុន្តែដោយជនរងគ្រោះមានជំងឺឡើងជាតិពុលក្នុងតំរងនោម និងធ្វើទុក្ខបេះដូងខ្លាំង មិនអាចជួយបានក៏ស្លាប់នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៨តែម្តងទៅ។

បន្ទាប់ពីជនសង្ស័យបានស្លាប់ហើយគ្រូពេទ្យបានរាយការណ៍ទៅជំនាញចុះពិនិត្យសពពិតជាស្លាប់ដោយសារតែជំងឺពិតប្រាកដមែននោះ ក៏យករថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកបញ្ជូនទៅស្រុកកំណើតឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សេនា សក្តិ


ចែករំលែក៖