ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេងជំរុញឲ្យអាជ្ញាធរខណ្ឌ មន្ទីរក្រោមឪវាទទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់អនុវត្ដតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ មន្ទីរ សង្កាត់ ក្រោមឪវាទទាំងអស់ត្រូវបន្ដយកចិត្ដទុកដាក់ អនុវត្ដតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាព លោកឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងឪកាស ពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើក ទិសដៅការងារឆ្នាំ២០១៨ របស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អង្គសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់រដ្ឋបាលរាជធានីធ្វើយ៉ាងណាអោយ មូលដ្ឋានទាំងមូលមានការ អភិវឌ្ឃ រីកចំរើន រួមទាំងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ ទទួលបានភាពល្អ ប្រសើរ ពិសេស ធ្វើយ៉ាង ណាអនុវត្តអោយបាន៩ចំណុចវដែលធ្វើអោយភូមិ ឃុំ មានសុវត្ថិភាព។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញនេះ ដោយជ្រើសរើសប្រធានបទចំនួន៤ ចំណុចមកពិភាក្សា ដើម្បីស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយយកមក អនុវត្តការងារនៅឆ្នាំ២០១៨អោយបានល្អ ក្នុងនោះរួមមាន ការពិភាក្សា៖ ១.គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពនិងបញ្ហាចរាចរ ។ ២ .បញ្ហា អនាម័យ បរិស្ថាន បញ្ហាសំរាម ។ ៣.ការសម្រើ សេវា សាធារណៈ ជូនប្រជាពលរដ្ឋ និងទី៤.បញ្ហាប្រឡាយលូនិងសំណង់ខុសច្បាប់។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ តាមរយៈសន្និបាត នេះផងដែរ ធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំង នូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អខ្លួន ត្រៀម និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះ ស្រាយជូនប្រជាពលរដ្ឋឲ្យមាន តម្លាភាព និងមាន ប្រសិទ្ធ ភាព ក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ ៕ សំរិត


ចែករំលែក៖