ព័ត៌មានទាន់ហេតុការណ៍៖

លោកRonald Koemanនឹងទៅដឹកនាំក្រុមជម្រើសជាតិហុល្លង់

ចែករំលែក៖

អតីតគ្រូបង្វឹកក្លិប Everton លោក Ronald Koeman នឹងត្រូវទៅដឹកនាំក្រុមជម្រើស ជាតិហុល្លង់វិញម្តង។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ហុល្លង់។

គ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះនឹងទៅជំនួសតំណែងរបស់លោក Dick Advocaat ដែលបានលាឈប់ពីតំណែងដោយសារតែមិនអាចនាំក្រុមមច្ចុរាជពណ៌ទឹកក្រូចហុល្លង់ទៅ លេងWorld Cupនៅប្រទេសរុស្ស៊ីបាន ។

ការងារភ្លាមៗរបស់ Ronald Koeman គឺដឹកនាំក្រុមហុល្លង់ប្រកួតជាមួយ នឹងក្រុមជម្រើសជាតិអង់គ្លេសនិងព័រទុយហ្គាល់នៅក្នុងខែមិនាខាងមុខ។

គួរំលឹកថា លោកRonald Koeman ធ្លាប់លេងឲ្យក្រុមជម្រើសជាតិហុល្លង់ចំនួន៧៨ ប្រកួតផងដែរ។ ចំណែកបទពិសោធន៏ដឹកនាំក្រុមបាល់ទាត់អាជីពវិញគាត់ធ្លាប់ បង្វឹកក្រុមជាច្រើនដូចជា Vitesse Arnhem, Ajax Amsterdam, Benfica, PSV Eindhoven, Valencia, AZ Alkmaar, Feyenoord, Southamptonនិង Everton ៕ ដេវីត

 


ចែករំលែក៖